adverise with khmeread 4

ប្រ​ភិ​ភូ​កីឡា​ជាតិ​កម្ពុជា​ចេញដំណើរ​ទៅ​អូឡាំពិក​ហ្គេម​ហើយ​

​    ​ក្រុម​ប្រតិភូ​កីឡា រួមមាន​នាយ​បេសកកម្ម គ្រូបង្វឹក និង​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា លើ ៤​ប្រភេទ​កីឡា​បានចេញ​ដំណើរ​ហើយ កាលពី​ល្ងាចម្សិលមិញ ដោយមាន​រៀប​ពិធី​ជូន​ដំណើរ​លើកទឹកចិត្ត នៅ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​កីឡា​កម្រិត​ពិភពលោក អូឡាំពិក​ហ្គេម នា​រដូវក្តៅ លើក​ទី​៣១ នៅ​ទីក្រុង រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល ដែល​នឹងត្រូវ​ចាប់ផ្តើម​នា​ដើមខែ​សីហា ខាងមុខនេះ​។​

​    ​ក្រុម​ប្រតិភូ​កម្ពុជា មាន​ចំនួន​សុ​រប​១៦​នាក់ ក្នុងនោះ​អត្ត​ព​លិ​កមាន​ចំនួន​៥​រូប ដែល​ចេញដំណើរ​រួមគ្នា ពី​មាតុភូមិ​របស់ខ្លួន រួមមាន​៖ វីរ​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី​, កីឡាហែលទឹក ហែម ថុ​ន​វិ​ទិ​នី និង​កីឡាករ ពូ សុវិជ្ជា​, កីឡា​ចំបាប់ កីឡាការិនី ចូ​វ សុធា​រ៉ា និង​អត្តពលកម្ម កីឡាករ នី​កូ និង​កីឡាការិនី លី ណា​រី ដែល​កំពុង បន្ត​ការហ្វឹកហាត់​របស់ខ្លួន នៅ​ប្រទេស​កេ​ន​យ៉ា ហើយ​កីឡាការិនី​អត្តពលកម្ម​រូបនេះ​នឹងធ្វើ​ដំណើរ​ដោយឡែក ពី​កេ​ន​យ៉ា ទៅកាន់​ប្រទេស​ប្រ​ស៊ី​ល​តែម្តង​។​

​    ​មុនពេល​ចេញដំណើរ​ទៅ​បំពេញ​បេស​សកម្ម​ដ៏​ធំ​មួយកម្រិត​ពិភពលោក ដែល​ប្រារព្ធ​ធ្វើឡើង​រៀងរាល់​៤ ឆ្នាំ​ម្តងនោះ​, អត្ត​ព​លិ​ក​របស់​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​សម្រាប់​ជាតិ​របស់ខ្លួន​ថា ពួកគេ​នឹង​ប្រឹងប្រែង​ឲ្យ អស់ពី​លទ្ធភាព ដែល​ខ្លួន​មាន​សម្រាប់​ការប្រកួត​លក្ខណៈ​អន្តរជាតិ​មួយ​នេះ បើទោះបី​ជាការ​យកឈ្នះ​មេដាយ គឺជា​រឿង​ដ៏​លំបាក​បំផុត​មួយ​ក៏ដោយ​។ ដោយឡែក វីរ​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ដែលជា​កីឡាការិនី​តែ មួយរូប​គត់ ដែលមាន​សិទ្ធិ​ពេញ​លេង​ចូលរួម​ប្រកួតប្រជែង​យក​មេដាយ ក្នុង​អូឡាំពិក​ហ្គេម នៅ​ប្រទេស​ប្រេ​ស៊ី​ល នាពេល​ខាងមុខនេះ បន្ទាប់ពី​ស៊ន សៀវ​ម៉ី បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ទ្វីបអាស៊ី កាលពី​៤​ខែ​មុន​។ នាង​បញ្ជាក់ថា គូប្រកួត​ដំបូង​របស់ខ្លួន គឺ​ប៉ះ​ជាមួយនឹង​កីឡាការិនី ជម្រើសជាតិ​ហូ​ឡង់ ហើយ​នាង​មិនទាន់​ថា​តើ​កម្រិត បច្ចេកទេស គេ​ប៉ុណ្ណា​នោះឡើយ ដោយ​ប្រវត្តិ​ប្រកួត នាពេល​កន្លង​របស់​នា​ង ធ្លាប់​ជួបតែ​កីឡាការិនី​នៅ​ទ្វីបអាស៊ី ប៉ុណ្ណោះ​។​

​    ​ថ្លែង​នៅក្នុង​ឱកាស​ជូន​ដំណើរ​, ឯកឧត្តម ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មាន ប្រសាសន៍ថា ការប្រកួត​នេះ​កម្ពុជា​សង្ឃឹម​ទៅលើ​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​អាច​នឹង​ដណ្តើម​ជោគជ័យ​ជា ប្រវត្តិសាស្ត្រ មក​ជូន​ប្រទេសជាតិ និង​ប្រជាជន​យើង ព្រោះ​កម្ពុជា​មើល​ប្រវត្តិ​នៃ​ការចូលរួម​ប្រកួត​កីឡា​អូឡាំពិក ក្នុង​ឆ្នាំ​២០១៦​នេះ​ជា​ឆ្នាំ​ទី​១ ដែលមាន​កីឡាការិនី​ដណ្តើមបាន​សិទ្ធិ​ចូលរួម​នៅ​វគ្គ​ជម្រុះ​តាម​តំបន់​អាស៊ី តាំង​ពីមុន ឆ្នាំ​១៩៧០ រហូត​ក្រោយមកទៀត​បានទទួល​ស្គាល់​ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​អន្តរជាតិ​វិញ នៅ ឆ្នាំ​១៩៩៤​មក​៕​

adverise with khmeread

មតិយោបល់