adverise with khmeread 13866809 266421457072308 1413628882 n

បុគ្គលិកធនាគារជាតិម្នាក់ចងកសម្លាប់ខ្លួន

    ភ្នំពេញ ៖ មានករណី​ប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ​នៅផ្ទះ​៨៨​ ក្រុម​៧ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​​ ខណ្ឌ​ឬ​ស្សី​កែវ នៅ​​វេលា​ម៉ោង​១៧ ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៦។​

​    ប៉ូលិសបានប្រាប់ឱ្យដឹងថា សព​ឈ្មោះ ​សុន សុ​មនោរ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ មុខរបរ​ធនាគារជាតិ​កម្ពុជា​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ។

    ​តា​មកា​បំភ្លឺ​ម្ចាស់ផ្ទះជួល​ថា​​ជនរងគ្រោះ​រយៈពេល​៣​ថ្ងៃ​អត់​ឃើញ​ចេញពី​បន្ទប់​ នៅពេលនោះ​ឪពុក​របស់​សព​ទូរ​សព្ទ័​រហូត​កូន​អត់​លើក​ ក៏​ជិះ​ម៉ូតូ​មកកន្លែង​កូនស្នាក់នៅ ហើយគោះទ្វារ​មិនមានអ្នកបើក ក៏នាំគ្នា​គាស់​ទ្វា​ឃើញជនរងគ្រោះ​ចងក​។​

                ឆ្លងតាម​ការស​ន្និ​ដ្ឋា​ន​ និងពិ​និត្យ​ក​ន្លែ​ង​កើត​​ហេតុប៉ូលិសបានឱ្យដឹងថា ​មានស្លាកស្នាម​ទ្រុឌ​ជុំវិញ​ក​​​ ​និង​ពិនិត្យ​សព​ជា​ករណី​ចងក​​ធ្វើអត្តឃាត​ ​បច្ចុប្បន្នសព​ប្រគល់ឱ្យ​ឪពុក​ធ្វើ​បុ​ណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់