adverise with khmeread 13866870 1021771961271052 1571096414 n

ស្ត្រីជនជាតិវៀតណាមម្នាក់ចងកសម្លាប់ខ្លួននៅស្រុកស្អាង

    ​កណ្ដាល ៖ មានករណីអត្តឃាត​(​ចងក​) កើតហេតុនៅវេលា​ម៉ោង​៩​នាទីយប់​ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៦ នៅ​ចំណុច ភូមិ​លេខ​១(​ក​)​ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ​ខេត្តកណ្ដាល។​​

    ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ​ ម៉ី ភេទស្រី អាយុ​២៥​ឆ្នាំ ជន​ជាតិ វៀតណាម ទីលំនៅ​បច្ចុប្បន្ន​ភូមិ​លេខ​១(​ក​) ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    ប៉ូលិសបន្តថា ​នៅ​ថ្ងៃហេតុខាងឈ្មោះ​ តាំង ថា​ន់ ត្រូវជា​ម្ដាយ​ជន​រង​​គ្រោះ បាន​ដើរចូល​បន្ទប់​ផ្ទះបាយ​នៅ​ខាង​ក្រោយ​ផ្ទះ បាន​ប្រទះឃើញ​ជនរងគ្រោះ បាន​ចងក​សម្លាប់ខ្លួន​ជាមួយ និង​ខ្សែក្រវ៉ាត់​ជាប់​ទៅនឹង​ធ្នឹម​ដំបូលផ្ទះ ហើយ​ក៏បាន​ស្ទុះ​ឱប​ស្រាយ​ជនរងគ្រោះ​ដាក់ចុះ​មកក្រោម​ ហើយ​បាន​ស្រែកហៅ​ក្រុមគ្រួសារ​មកជួយ។   

    តាម​ការពិនិត្យ​របស់​ផ្នែក​ជំនាញ​ស្រុក​ស្អាង ពិនិត្យឃើញថា ជនរងគ្រោះ​ពិតជា​បាន​ចងក ដោយ​ការធ្វើអត្តឃាត ខ្លួនឯង​ប្រាកដ​មែន​ ហើយសព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់