adverise with khmeread 1

​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​ចិន​ចាប់ផ្តើម​បញ្ជូន​និស្សិត​របស់ខ្លួន​ទៅ​ហ្វឹកហាត់​យោធា​ទាំងប្រុស​ទាំងស្រី​

​    ​នៅ​ដើមខែ​កក្កដា​នេះ សាកលវិទ្យាល័យ Communication University of China បាន​បញ្ជូន​និស្សិត​ឆ្នាំ​ទី​ពីរ​របស់ខ្លួន​ទៅ​ជំរំ​ហ្វឹកហាត់​ក្នុង​សង្កាត់ Shunyi នៃ​ក្រុង​ប៉េកាំង​ដើម្បី​ទទួល​ការបណ្តុះបណ្តាល​ផ្នែក​យោធា​។​

​    ​នៅ​ទីនោះ និស្សិត​ទាំងអស់​ត្រូវបាន​លុត​ដំ​ផ្នែក​រាងកាយ បច្ចេកទេស​និង​ចិត្តសាស្ត្រ​។​

​    ​ការអប់រំ​ខាង​យោធា​គឺជា​កាតព្វកិច្ច​ចាំបាច់​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​ចិន​គ្រប់រូប​។ វា​ត្រូវបាន​ចាត់ទុកថា​ជា​ឱកាស​មួយ​សម្រាប់​និស្សិត​ដើម្បី​អប់រំ​ឆន្ទៈ​របស់​ពួកគេ ពង្រឹង​រាយ​កាយ​របស់​ពួកគេ​ព្រមទាំង​ស្វែងយល់​ពី​ព័ត៌មាន​មូលដ្ឋាន​ខាង​យោធា​៕

adverise with khmeread
ប្រភព៖ China

អ្នកនឹងចូលចិត្ត

មតិយោបល់