adverise with khmeread Untitled 1

បុរាណ​វិទូ​រកឃើញ "​ច្រក​ឆ្ពោះទៅ​ជាតិ​ក្រោយ​" នៅ​ផ្នូរ​អា​ថ៍កំ​បាំង​របស់​ជនជាតិ​ម៉ា​យ៉ាន​

    ​បុរាណ​វិទូ​បាន​រកឃើញ "​ច្រក​ឆ្ពោះទៅ​ជាតិ​ក្រោយ​" នៅក្រោម​ផ្នូរ​ជនជាតិ​ម៉ា​យ៉ាន​។​

​    ​ប៉ុន្តែ​មុនពេល​អ្នក​ប្រញាប់​ទៅ​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ទៅ​មើលឃើញ​ដោយផ្ទាល់​ភ្នែក ត្រូវ​ចាំ​ថា ច្រក​នោះ​គឺ​គ្រាន់តែ​ផ្អែកលើ​ជំនឿ​សាសនា​របស់​ប្រជាជន​បុរាណ​ម៉ា​យ៉ាន​ប៉ុណ្ណោះ​។ 

​    ​ដូច្នេះ​អ្នក​អាច​នឹង​ពុំ​សូវ​មាន​ជំនឿ​លើ​សាសនា​របស់គេ​នោះទេ នៅពេលដែល​អ្នក​បាន​ទៅ​ប្រាសាទ​សិលា​ចារិក Temple of Inscriptions ដែល​សាងសង់ឡើង​ដោយ​អតីត​ស្ដេច K’inich Janaahb’ Pakal​។​

​    ​មាន​ប្រឡាយ ៩ នៅ​ទីក្រុង​បុរាណ Palenque ហើយ​ប្រឡាយ​នីមួយៗ​មាន​ប្រវែង ១៦,៧ ម៉ែត្រ​។ បុរាណ​វិទូ​លោក Arnoldo Gonzalez នៅ​តំបន់​នោះ​ដែល​រកឃើញ​ប្រព័ន្ធ​ទឹក​ជាមួយនឹង​ក្រុម​របស់គាត់ គិតថា​ប្រឡាយ​ទាំងនេះ​អាចមាន​សារៈសំខាន់​។​

​    ​គាត់​ជឿថា បណ្ដាញ​នេះ​អាច​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​ស្ដេច Pakal ឆ្ពោះទៅ​ជាតិ​ក្រោយ​។​

​    ​នៅ​ទីនោះ​មាន​សារ​មួយ​លើ​ជញ្ជាំង​ផ្នូរ​ដោយ​និយាយថា សាកសព​ត្រូវការ​ពន្លិច​ក្នុង​ទឹក មុនពេល​ពួកគេ​អាច​ទៅជា​តិ​ថ្មី​។ ប្រាសាទ​នេះ​ត្រូវបាន​កសាងឡើង​ក្នុង​សតវត្សរ៍​ទី ៧៕

ប្រភព៖ មេត្រូ

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់