adverise with khmeread 0ac2f6c6000005dc 3701054 image m 46 1469102040089

ត្រៀម​កាមេរ៉ា​ថត​ហើយ​ឬ​នៅ​? យប់​ថ្ងៃ​សុក្រ​នេះ​ទេពច្យុតិ​នឹង​ធ្លាក់​ជុំវិញ​ពិភពលោក​!

    ​ដុំ​ភ្លើង​សេ​ឡេ​ស្ទៀល ឬ​អាចម៍ផ្កាយ​សេ​ឡេ​ស្ទៀល​តែង​បំភ្លឺ​ផ្ទៃមេឃ​ដ៏​ងងឹត​ច្រើនដង​ក្នុង​មួយឆ្នាំ ដែល​គេ​ហៅ ទេពច្យុតិ ប៉ុន្តែ​យូរ​ទើប​មានសំណាង​បានឃើញ​ម្តង​។​

​    ​នៅពេលដែល​ទេពច្យុតិ​ល្បី​មួយ​ហៅថា Perseids នឹង​កើតឡើង​ក្នុង​ខែសីហា អ្នក​មិនចាំបាច់​រង់​យូរ​តទៅទៀត​នោះឡើយ​ដើម្បី​មើល​បាតុភូត​ដ៏​អស្ចារ្យ​នេះ​។​

​    ​ទេពច្យុតិ​គេ​ឈ្មោះ Delta Aquarids កំពុងតែ​កើត​ក្នុងពេល​នេះហើយ (​ដោយសារ​មេឃ​ភ្លឺ មើល​ពេលយប់​ទើប​ឃើញ​) ហើយ​វា​នឹង​មើលឃើញ​ដោយ​ភ្នែក​ទទេរ​នៅ​យប់​ថ្ងៃ​សុក្រ​នេះ​។​

​    ​យោងតាម​វេ​ប​សាយ Science Alert ទេពច្យុតិ Delta Aquarids នឹង​មើលឃើញ​ភាគច្រើន​នៅក្នុង​អឌ្ឍគោល​ខាងត្បូង យ៉ាងណាមិញ​អ្នក​នៅ​អឌ្ឍគោល​ខាងជើង​ក៏​អាច​មើលឃើញ​ដែរ ប៉ុន្ដែ​ឃើញ​តិច​។ ចំណាំ​៖ ខ្មែរ​នៅ​អឌ្ឍគោល​ខាងជើង​។​

​    ​ទស្សនីយភាព​នេះ​នឹង​កើតឡើង​នៅពេល​យប់​នេះ (​ពេល​ល្អ​បំផុត​គឺ​ម៉ោង ២ ទៅ ៣ ភ្លឺ​) ចំណែក​ទេពច្យុតិ Perseid នឹង​កើតឡើង​នៅ​ពាក់កណ្ដាល​ខែសីហា​រហូត​ដល់​ថ្ងៃទី ២៣ ខែសីហា​៕

ប្រភព៖ វិទ្យាសាស្រ្ត, ដេលីមែល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់