1

បុរស​ពីរ​នាក់​ជាប់គុក​ដោយសា​រ​លួច​អាវ​ក្រុម​បិសាច​ក្រហម Manchester United

​    ​បុរស​ពីរ​នាក់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​រយៈពេល​មួយថ្ងៃ​និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០០០ រីង​ហ្គី​ត (២៤៤,៩៨ ដុល្លារ​) ពីបទ​លួច​អាវ​ក្រុម​បិសាច​ក្រហម Manchester Uniteed និង​របស់របរ​ដទៃ​ទៀត​។​

​    ​បើ​យោងតាម​សារព័ត៌មាន​ម៉ាឡេស៊ី The Star Online បានឱ្យដឹងថា ជនជាប់ចោទ​ទាំងពីរ គឺ​ឈ្មោះ Norshahar Jamil អាយុ ៣២ ឆ្នាំ និង​ឈ្មោះ Nur Adila Ismail អាយុ ២១ ឆ្នាំ បាន​សារភាព​ទោសកំហុស​ចំពោះ​ការចោទប្រកាន់​ពីបទ​លួច​អាវ​នេះ នៅពេល​ចៅក្រម​លោក Nur' Aminahtul Mardiah Md Nor បាន​អាន​សាលក្រម​។​

​    ​អ្នក​ទាំងពីរ ម្នាក់​ជា​អ្នកផ្គត់ផ្គង់​សម្ភារៈ​កីឡា​និង​ម្នាក់ទៀត​ជា​អ្នក​ផ្សព្វផ្សាយ​តាម​ដឹងបាន​លួច​អាវ Manchester United ចំនួន​បួន ខោ​ក្នុង​សម្រាប់​នារី​ចំនួន​បួន ខោ​ក្នុង​បុរស​ពីរ​ប្រអប់ កា​តាប​ចំនួន​ពីរ​និង​ខោអាវ​ត្រ​នា​ប់​ចំនួន​មួយ​ដែលមាន​តម្លៃ ៧២០,៩០ រីង​ហ្គី​ត (១៧៦,៦១ ដុល្លារ​) នៅ​ហាង Quill City Mall ក្នុង​ផ្សារ​ទំនើប Aeon នៃ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​កាលពី​រសៀល​ម៉ោង ៣:១០ ថ្ងៃទី ២៧ ខែកក្កដា​នេះ​។​

​    ​មេធាវី Azi Azlin Zulkifli ដែល​តំណាងឱ្យ​ជនជាប់ចោទ​ទាំងពីរ​បាន​សុំ​ការសន្តោសប្រណី ព្រោះ​កូនក្តី​របស់លោក​ទើបតែ​ប្រព្រឹត្ត​បទល្មើស​លួច​ជា​លើកទីមួយ ហើយ​ពួកគេ​មាន​វិប្បដិសារី​ខ្លាំងណាស់​៕

ប្រភព៖ The Star Online

អ្នកនឹងចូលចិត្ត

មតិយោបល់