adverise with khmeread Feature image

អស់កង្វល់! កម្ចាត់រោមមុខតាមរបៀបធម្មជាតិមានប្រសិទ្ធភាពភ្លាមៗ

    ​ស្ត្រី​ភាគច្រើន​ស្អប់​បំផុត​គឺ​រោម​មុខ ហើយ​វិធី​តែមួយគត់​ដែល​អាច​កម្ចាត់​វា​បាន​គឺ​តាមរយៈ​ការដក​ដ៏​ឈឺផ្សា​។ តែ​ទោះយ៉ាងណា គេ​មាន​ឱសថ​ស័ក្តិសិទ្ធិ​ក្នុងផ្ទះ​សម្រាប់​ដក​រោម​មុខ​ដោយ​មិន​ធ្វើ​ឲ្យ​ឈឺ​នោះឡើយ​។ បញ្ហា​រោម​លើ​មុខ​អាច​ដោះស្រាយបាន​តាមរយៈ​ការប្រើ​ម៉ាស​ធម្មជាតិ​ដែលមាន​គ្រឿងផ្សំ​ពី​ធម្មជាតិ​មិន​ធ្វើ​ឲ្យ​រលាក​ដល់​ស្បែក​នោះទេ​។

​    ​នេះ​ជា​របៀប​ដក​រោម​មុខ​ដោយ​មិន​ធ្វើ​ឲ្យ​ឈឺចាប់​បន្តិច​ឡើយ​៖

- ម្សៅ​មី ១ ស្លាបព្រា​បាយ​
- ស្ករស ១ ស្លាបព្រា​បាយ​
- ស៊ុត ១ គ្រាប់ (​យកតែ​ផ្នែក​ពណ៌​ស​)

​    ​* វិធី​ធ្វើ​៖
​    ​ត្រូវ​ច្របល់​គ្រឿង​ទាំងអស់នេះ​ចូលគ្នា​ឲ្យ​ខាប់ៗ​។ រួច​យក​វា​ប៉ាត​ទៅលើ​តំបន់​មាន​រោម​ដុះ​ហើយ​យក​ក្រដាសអនាម័យ​ដាក់​ពីលើ​ដើម្បី​ងាយស្រួល​បក​វា​ចេញ​វិញ​។ រួចហើយ​ទុកចោល ១៥ នាទី រហូត​ទាល់តែ​ស្ងួត បន្ទាប់មក​សឹម​បក​វា​ចេញ​។ បន្ទាប់មកទៀត​អ្នក​អាច​ទៅ​លុបមុខ​ចេញ ហើយ​ច្បាស់​ជា​ពេញ​ចិត្តនឹង​លទ្ធផល​ជាក់​ជាពុំខាន​។

​    ​កុំ​ភ្លេច​ប្រើ​ក្រែ​ម​រក្សា​សំណើម​បន្ទាប់ពី​បក​ម៉ាស​ចេញ​។ អ្នក​អាច​ធ្វើតាម​របៀបនេះ​ម្តងទៀត​នៅពេល​វា​ចាប់ផ្តើម​ដុះ​ពន្លក​ចេញមក​ម្តងទៀត​៕   

​វីដេអូ​៖

 

adverise with khmeread

មតិយោបល់