adverise with khmeread Turkey 584278

អង់គ្លេស​បង្ហាញ​តំបន់​ទេសចរណ៍​ប្រឈម​ការវាយប្រហារ​ភេរវកម្ម​ខ្ពស់បំផុត​!

    ​ក្រោយ​ការវាយប្រហារ​លើ​ភ្ញៀវទេសចរ​នៅលើ​ឆ្នេរ​ខ្សាច់​ទុយ​នី​ស៊ី​មួយ ក្រសួងការបរទេស​អង់គ្លេស​បានចេញ​ការណែនាំ​ដល់​ពលរដ្ឋ​ខ្លួន​ដែល​យល់ថា​តំបន់​ទេសចរណ៍​សម្បូរ​មនុស្ស​និង​មាន​សុវត្ថិភាព​បំផុត​ឱ្យ​ពិចារណា​ឡើងវិញ​។ 

​    ​គោលដៅ​ថ្ងៃ​ឈប់សម្រាក់​ពេញនិយម​បំផុត​រួមមាន​ប្រទេស​បារាំង​និង​អេស្បាញ​បច្ចុប្បន្ន​ត្រូវបាន​គេ​កំណត់​ជាទី​តាំង​មានការ​គំរាមកំហែង​ខ្ពស់បំផុត​ដោយ​ក្រសួងការបរទេស​អង់គ្លេស (FCO)​។ ហើយ​ក្នុងនោះ​ទីតាំង​ដែលមាន​ការគំរាមកំហែង​ខ្ពស់​បន្ទាប់​រួមមាន​ប្រទេស​លី​បង់ អេ​ហ្ស៊ី​ប អូស្ត្រាលី ថៃ និង​ទុយ​នេ​ស៊ី​។​

​    ​មាន​ប្រជាជន​អង់គ្លេស​ទៅ​ទស្សនា​ប្រទេស​អេ​ហ្ស៊ី​ក្រោម ១ លាន​នាក់​រៀងរាល់ឆ្នាំ ហើយ FCO បានផ្ដល់​ដំបូន្មាន​ទាក់ទិន​ប្រទេស​អេ​ហ្ស៊ី​ប​ថា "​យើង​ជឿថា ក្រុម​ភេរ​វករ​នឹង​បន្ដ​គម្រោង​វាយប្រហារ​បន្តទៀត​"​។​

​    ​"​ការវាយប្រហារ​អាច​នឹង​មិន​រើសអើង​ថា​នរណារ​ជា​នរណា​ទេ ហើយ​វា​កើតឡើង​ដោយ​គ្មាន​ការព្រមាន​ទុក​មុន​ទេ​។ ហើយ​ការវាយប្រហារ​ដែល​ផ្ដោត​សំខាន់​តែ​លើ​ជនបរទេស​ក៏​មិនអាច​ច្រានចោល​បានដែរ​"​។​

​    ​អ្នកទេសចរ​ក៏ត្រូវ​បានផ្ដល់​ដំបូន្មាន​ឱ្យ​ចៀសវាង​ផ្នែក​ខ្លះ​នៃ​ប្រទេស​អ៊ី​ស្រាល​អែល ជាពិសេស​តាម​បណ្ដា​យ​ព្រំដែន​ជាប់​លី​បង់​និង​ស៊ី​រី ជា​តំបន់​មិន​នឹងនរ ដែល​ធ្វើឱ្យ​អ្នកទេសចរ​ងាយ​ប្រឈម​ការវាយប្រហារ​គ្រប់ពេល​។​

​    ​ប្រទេស​ថៃ ដែលមាន​អ្នកទេសចរ​ទៅ​ទស្សនា ២៦,៥ លាន​ក្នុង​ឆ្នាំ ២០១៣ ហើយ​ភាគច្រើន​គឺជា​អ្នកទេសចរ​ជនជាតិ​អង់គ្លេស​គឺ​ត្រូវបាន​ចាត់ទុកថា​ជា​កន្លែង​មានការ​គំរាមកំហែង​ខ្ពស់​មួយ​សម្រាប់​ភេរវ​ករ​ផងដែរ​។ FCO បាន​ព្រមាន​ថា ខណៈ​ផ្នែក​ខ្លះ​នៃ​ប្រទេស​នេះ​មាន​សុវត្ថិភាព ហើយ​នៅ​ទីនោះ​នឹងមាន​ហានិភ័យ​ខ្ពស់​នៅពេល​ខាងមុខ ជាពិសេស​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​៕

ប្រភព៖ Independent

adverise with khmeread

មតិយោបល់