adverise with khmeread 1

​កូរ៉េខាងជើង​អញ្ជើញ​លោកស្រី អ៊ុង សាន​ស៊ូ​ជី បំពេញ​ទស្សនកិច្ច​នៅ​ស្រុក​ខ្លួន ប៉ុន្តែ​អតីតជន​កុម្មុយនីស្ត​ម្នាក់​ប្រាប់ថា​កុំទៅ​ប្រយ័ត្ន​ខាត​

​    ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា​បានប្រកាស​កាលពី​ថ្ងៃទី ២៧ ខែ​កក្ត​ដា​ថា ទីប្រឹក្សា​រដ្ឋ លោកស្រី​អ៊ុង សាន​ស៊ូ​ជី​ត្រូវបាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​ប្រទេស​កូរ៉េខាងជើង​។​

​    ​មន្ត្រី​មកពី​ក្រសួង​មួយរូប​បាន​ប្រាប់​កាសែត The Myanmar Times ថា រដ្ឋាភិបាល​មិនទាន់​ឆ្លើយតប​ចំពោះ​ការអញ្ជើញ​របស់​រដ្ឋ​កុម្មុយនីស្ត​ឯកោ​មួយ​នេះ​នៅឡើយ​ទេ​ហើយ​ថា​ទីប្រឹក្សា​រដ្ឋ​រូបនេះ​កំពុង​ឆ្លើយតប​នូវ​សំណើ​ដូចគ្នានេះ​ពី​ប្រទេស​ជាច្រើន​នៅក្នុង​ខែ​ដំបូង​របស់​អ្នកស្រី​ក្នុងនាម​ជា​មេដឹកនាំ​ជាក់ស្តែង​មួយរូប​របស់​មី​យ៉ាន់​ម៉ា​។​

​    ​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ស្ថានទូត​មី​យ៉ាន់​ប្រចាំ​ទីក្រុង​វៀង​ច័ន្ទ​នៃ​ប្រទេស​ឡាវ​កាលពី​ថ្ងៃទី ២៦ ខែកក្កដា​នេះ​ថា លោកស្រី​ត្រូវការ​ពិភាក្សា​ជាមួយ​សមាជិក​រដ្ឋាភិបាល​របស់លោក​ស្រី​សិន​មុននឹង​ធ្វើដំណើរ​ទស្សនៈកិច្ច​នៅ​កូរ៉េខាងជើង​។ លោកស្រី​បាន​បន្ថែមទៀតថា ការអញ្ជើញ​នោះ​ត្រូវបាន​បញ្ជូនមក​លោកស្រី​ផ្ទាល់​តាម​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កូរ៉េខាងជើង​លោក Ri Yong-ho កាលពី​ថ្ងៃទី ២៥ ខែកក្កដា​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​រដ្ឋធានី​ប្រទេស​ឡាវ​។​

​    ​លោក U Ye Tun អតីត​សមាជិកសភា​ជាន់​ទាប និង​ជា​អ្នកនយោបាយ​កុម្មុយនីស្ត​បាន​ណែនាំ​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​បដិសេធ​សំណើ​នោះ ដោយ​លើកឡើងថា "​ប្រទេស​របស់​យើង​នឹងមិន​ទទួលបាន​ផលប្រយោជន៍​ពី​ដំណើរ​ទស្សនៈកិច្ច​ទៅ​ប្រទេស​កូរ៉េខាងជើង​ឡើយ​។ កូរ៉េខាងត្បូង​កំពុង​បណ្តាក់ទុន​ក្នុងប្រទេស​របស់​យើង​។ ដូច្នេះ មេដឹកនាំ​របស់​ពួកយើង​មិនគួរ​ទៅ​ទីនោះ​ទេ​"៕

ប្រភព៖ The Myanmar Times

adverise with khmeread

មតិយោបល់