adverise with khmeread 27834615 cf23 4279 b7ec 32ecc8b8ffd0

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​សន្លប់​ធំ​២​នាក់​នៅ​កៀនស្វាយ​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយកើតឡើង​នៅ​ថ្ងៃទី​២៩​ កក្កដា​ ឆ្នាំ​២០១៦ ម៉ោង​១៥ ​និង​៣០​នាទី រសៀល​នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​១៨-១៩​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ បណ្តាលឱ្យរ​បួស​២​នាក់។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​ដូចខាងលើ ឈ្មោះ រ៉ា​ន់ សា​រ៉ា​យ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មាន​លំនៅ​ភូមិ​ដូន​ស ឃុំ​គគីរ ស្រុក​កៀន ស្វាយ​ខេត្តកណ្តាល និង​ឈ្មោះ ចាន់ តារា ភេទ​ប្រុស អាយុ១៦​ឆ្នាំ នៅភូមិទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ជិះម៉ូតូ​០១​គ្រឿង​ម៉ាក Suzuki nex ពណ៌​ស ពាក់​ផ្លាកលេខ  ភ្នំពេញ​1FE -1204 ដោយ​ឈ្មោះ​ចាន់ តារា ជា​អ្នក​ឌុប​ជិះ​ឆ្លងផ្លូវ​ទិសដៅ​ឡើងទៅ​ភ្នំពេញ​។​

    ពេល​កំពុង​ឆ្លងផ្លូវ​ស្រាប់​តែមាន​ម៉ូតូ​០១​គ្រឿង​ម៉ាក់ ​គុបជ្រុង ពណ៌​ស្លែ ​ពាក់​ស្លាកលេខ​ភ្នំពេញ 1D-1013 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ បើកបរ​ក្នុងទិសដៅ​ភ្នំពេញ​អ្នក​លឿង​។ លុះ​ពេលមកដល់​កន្លែងកើតហេតុ​ក៏បាន​បុក​គ្នា បណ្ដាល​ឱ្យ​ឈ្មោះ ​ចាន់ តារា ​ភេទ​ប្រុស ​រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ រឺ​ឯ​ឈ្មោះ​រ៉ា​ន់ សា​រ៉ា​យ​ភេទ​ប្រុស​រងរបួស​ស្រាល។​

    ចំណែក​អ្នកបើកបរ​ម៉ូតូ​គុប​ជ្រុង​រងរបួស​ធ្ងន់​ ក៏ត្រូវ​ក្រុមគ្រួសារ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ រឺ​ឯ​វត្ថុតាង​ម៉ូតូ​ទាំង​០២​គ្រឿង​ត្រូវបាន​ផ្នែក​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ​ដោះ​ស្រ​យ​ពេល​ក្រោយ៕

adverise with khmeread

មតិយោបល់