adverise with khmeread 7f43dc62 3e4b 47c3 a991 43ed76f0bdf4

សព​បុរស​ម្នាក់​លង់ទឹក​ស្លាប់​រហូតដល់​សព​ស្អុយរលួយ​មិនទាន់​ស្គាល់ឈ្មោះ​

    កណ្តាល ៖ សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្ដែត​ទឹក​ដោយសារ​លង់ទឹក​នា​ថ្ងៃទី​២៩ ក​ក្កដា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​០៩​នៅ​ចំណុច ក្នុង​ស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​ ភូមិ​ត្រាញ់ ​ឃុំ​រកា​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​ជាប់​ព្រំ ប្រទល់​ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល។

    ប៉ូលិស​និ​យា​ថា សាកសព​ជនរងគ្រោះ មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស​អាយុ ប្រហែល​ជាង​៣០ឆ្នាំ​អណ្ដែត​ទឹក​ខ្លួន​ទទេ គ្មាន​សម្លៀកបំពាក់​ជាប់​ខ្លួន​។​

    បន្ទាប់មក​កម្លាំង​សមត្ថកិច្ច ជំនាញ​បច្ចេកទេស​បាន​ពិនិត្យ​សាកសព មាន​សភាព​ហើម​ស្អុយ​ដង្កូវ​ចោះ របប​ស្បែក​ស្ទើរ​ជ្រុះ​អស់ សក់​រង្គោះ​អស់​មួយចំនួនធំ ក​ទន់​បង្វិល​បាន អណ្ដាត​លាន ក្នុង​មាត់​មាន​ដី​ក្រចកដៃ​ជើងមាន​ដី ភ្នែក​លាន របកស្បែក​ដៃ​ទាំង​សងខាង ​(​បាត់ស្បែក​ផ្នែក​ខាងស្ដាំ​មួយ​ចំហៀង​) ​របប​ស្បែកជើង​ទាំងសងខាង​។​

    ប៉ូលិស​បន្តថា ភិនភាគ​សាកសព​គឺ​ធ្មេញ​មុខ​ផ្នែក​ខាងក្រោម​បាក់​អស់​០២ (​ស្នាម​បាក់​ចាស់​) ធ្មេញ​មុខ​ផ្នែក​ខាងលើ​បាក់​អស់​០៤(​ស្នាម​បាក់​ចាស់​) ធ្មេញ​មាន​ពណ៌​ខ្មៅ ​(​ស្នឹម​) សម្បុរ​ស្រអែម កំពស់​ប្រហែល​១.៥៣​ម៉ែត្រ ច្រមុះ​កំពិត​ក្រៅពីនេះ​ពុំមាន​ស្លាកស្នាម​អ្វី​គួរឱ្យ​កត់សំគាល់​ឡើយ ហើយ​បាន​ផ្ដិត​យក​ក្រ​យ៉ៅ​ដៃ​ខាង​ធ្វេ​ង​។ សព​បានប្រគល់​ឱ្យអាជា្ញធរ ឃុំ​រកា កប់​រក្សាទុក រង់ចាំ​ក្រុមគ្រួសារ ហើយ​ប៉ូលិស​សន្និដ្ឋានថា​ជនរ​ង​គ្រោះ ស្លាប់​ដោយសារ​លង់ទឹក៕

adverise with khmeread

មតិយោបល់