adverise with khmeread E9eae662 4717 46d7 9272 e2e7d47309c0

ប៉ូលិស វ៉ៃខ្នោះ​បាន​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កណ្តាល ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នង​ករណី រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ម៉ា​ទឹកកក នា​ថ្ងៃទី​២៩​ កក្កដា​២០១៦ វេលា​ម៉ោង​៤​ល្ងាច​នៅ​ចំណុច ក្នុង​វត្ត​ពិ​ជ​យ័រ​ង្សី ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនល្មើសមានគ្នា០២​នាក់​គឺទី​១.​ឈ្មោះ ​រៀម សុខ​ណុ​ច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​កា​ត់​ស្មៅ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​អ​ញ្ជែ​ង​លើ​ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ឃាត់ខ្លួន​) និង​២.​ឈ្មោះ ទឹម  អាន ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​ក​សិ​ករ មាន​ទីលំនៅ​ភូមិ​ពុក​ឬ​ស្សី​លើ ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​(​ឃាត់ខ្លួន​)​។​

    វត្ថុតាង​ចាប់យក​៖ ១-​ម្សៅក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក ០១​កញ្ចប់​តូច​) និង​២.​សម្ភារៈ​សម្រាប់​ប្រើប្រាស់​មួយចំនួន​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនល្មើស​ទាំង​២​នាក់​ជា​មុខសញ្ញា​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន ជាក់ស្ដែង​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនល្មើស​បាន​ទិញ​ថ្នាំញៀន ​(​ម៉ា​ទឹកកក​)​ ពី​ឈ្មោះ ត្រប់ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​កោះរ​ការ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ​ចំនួន ០១​កញ្ចប់​តម្លៃ ១០$ ហើយ​យកមកប្រើ​ប្រាស់​នៅក្នុង​បន្ទប់ទឹក​ក្នុង​វត្ត​ពិ​ជ​យ័រ​ង្សី ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល​។​

    បន្ទាប់មក កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ចុះ​ល្បាត​ប្រទះឃើញ​ឃាត់ខ្លួន​ជនល្មើស​ទាំង​០២​នាក់ រួម​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់