adverise with khmeread 1

​ពលករ​បរទេស​ជាង ១ លាន​នាក់​រំពឹង​ចុះឈ្មោះ​នៅ​ក្រសួង​ការងារ​ថៃ ខណៈ​ពលករ​កម្ពុជា ៣៣៨.១៤១ នាក់​ចុះឈ្មោះ​រួចរាល់​

​    ​ពលករ​បរទេស​ជាង ៩៦ ម៉ឺន​នាក់​បាន​ចុះឈ្មោះ​នៅ​ក្រសួង​ការងារ​ថៃ​ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា ហើយ​មានការ​រំពឹងទុក​ថា ចំនួន​ពលករ​នឹង​កើន​ដល់​ជាង ១ លាន​នាក់​នៅ​ថ្ងៃ​ផុតកំណត់​ចុះឈ្មោះ ដែល​បញ្ចប់​នៅ​ថ្ងៃ ២៩ កក្កដា​នេះ​។​

​    ​បើ​យោងតាម​នាយកដ្ឋាន​ការងារ​បានឱ្យដឹងថា ពលករ​មកពី​ប្រទេស​កម្ពុជា ឡាវ​និង​មី​យ៉ាន់​ម៉ា ដែល​បាន​ចុះឈ្មោះ​តាំងពី​ថ្ងៃទី ១ ខែមេសា​រហូតដល់​ថ្ងៃទី ២៧ ខែកក្កដា​នេះ មាន​ចំនួន ៩៦៥.២០៣ នាក់​។​

​    ​ក្នុងនោះ ពលករ​មី​យ៉ាន់​ម៉ា​មាន​ចំនួន ៥៧០.៨៩៣ នាក់ ពលករ​កម្ពុ​ជាមាន​ចំនួន ៣៣៨.១៤១ នាក់​និង​ពី​ប្រទេស​ឡាវ​មាន​ចំនួន ៥៦.១៦៩ នាក់​។ ហើយក៏​មាន​ពលករ​ពឹង​ផ្អែកលើ​សាច់ញាតិ​ចំនួន ២០.៦២៧ នាក់​ផងដែរ​។​

​    ​ប្រ​ធា​នាយកដ្ឋាន លោក Arak Prommanee បាន​ជំរុញ​ដល់​និយោជក​ទាំងអស់​នាំ​និយោជិត​របស់ខ្លួន​មក​ចុះឈ្មោះ​មុន​ថ្ងៃ​ផុតកំណត់ ដោយបាន​ព្រមាន​ថា អធិការ​ការងារ​នឹង​ចាប់ផ្តើម​ចុះ​ពិនិត្យ​ដើម្បី​ស្វែងរក​ពលករ​ខុសច្បាប់​។​

​    ​និយោជក​នឹង​ប្រឈមមុខ​ការពិន័យ​ជា​សាច់ប្រាក់​អតិបរិមា ១០០.០០០ បាត​ប្រសិនបើ​មាន​ពលករ​ខុសច្បាប់​ម្នាក់​ហើយ​ពលករ​ខុសច្បាប់​ផ្ទាល់​នឹង​ប្រឈមមុខ​ជាប់ពន្ធនាគារ ៥ ឆ្នាំ​និង​/​ឬ​ពិន័យ​ពី ២០០០ ដល់ ១០០.០០០ បាត​៕

ប្រភព៖ thaipbs

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់