adverise with khmeread Crackers1

នៅ​សិង្ហ​បុរី​និង​ម៉ាឡេស៊ី​ផ្អើល​ថា​នំប្រៃ​អាច​ដុត​ឆេះ​ដោយសារ​មាន​ប្លា​ស្ទិ​ច​! មែនឬ​មិនមែន​?

    ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​បុរស​ម្នាក់​អះអាងថា​មាន​ប្លា​ស្ទិ​ក​ក្នុង​នំប្រៃ​ត្រូវបាន​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​សិង្ហ​បុរី​និង​ម៉ាឡេស៊ី​ច្រានចោល ដោយ​ថា​នោះ​ជាការ​យល់ច្រឡំ​ទេ​។​

​    ​ក្នុង​វីដេអូ​បុរស ដែល​និយាយ​ភាសា​ម៉ាឡេស៊ី​តុង​ភាសា​ចិន បាន​យក​ដែកកេះ​ដុត​នំប្រៃ Hup Seng​។​

​    ​នៅពេល​នំ​នោះ​ដុត​ឆេះ​និង​ចាប់ផ្តើម​រលាយ​នោះ គាត់​អះអាងថា​នំប្រៃ​ផ្ទុក​សារធាតុ​សំយោគ (​មិន​សុទ្ធ​) ហើយ​បាន​ណែនាំ​ថា នំប្រៃ​មិន​សុវត្ថិភាព​ញាំ​ទេ​។​

​    ​វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​ដោយ Emo-Ji កាលពី​ថ្ងៃទី ២៩ ខែកក្កដា និង​មាន​អ្នកមើល​រហូតដល់​ជិត​មួយ​លាន​ដង​។​

​    ​ទោះយ៉ាងណា​មាន​អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់​បាន​រៀបរាប់ថា​នំប្រៃ​មាន​ផ្ទុក​ប្រេង និង​កាបូន​អ៊ី​ដ្រា​ត ដូចជា​ម្សៅ​ស្រូវ​សាឡី និង​ម្សៅពោត ពិតណាស់​ដុត​ទៅនឹង​ឆេះ​បែប​នេះឯង​។​

​    ​ខ្លះ​បាន​ប្រាប់​បុរស​ម្នាក់​នោះ​ឱ្យ​លុប​វីដេអូ​នោះ មុន​ពេលដែល​ក្រុមហ៊ុន Hup Seng ប្ដឹង​រូបគាត់​ដោយសារ​ការអះអាង​អត់​ដឹង​ខ្យល់​របស់គាត់​។​

​    ​ហើយ​អ្នកជំនាញ​ក៏បាន​ប្រាប់​ផងដែរ ថា​នំ​នេះ​សុវត្ថិភាព​ក្នុង​ពិសា មិន​អី​នោះទេ​៕

ប្រភព៖ Asiaone

 

adverise with khmeread

មតិយោបល់