adverise with khmeread 800x560 water

រឿង​មិនគួរ​កើត​បាន​កើតឡើង​! និស្សិត​ស្រស់ស្អាត​ម្នាក់​ឆក់​ស្លាប់​ដោយសារ​ម៉ាស៊ីនកម្ដៅ​ទឹក ខណៈ​កំពុង​ងូតទឹក​ផ្កាឈូក​

    ​ទីក្រុង SEREMBAN - នារី​ស្រស់ស្អាត​ម្នាក់​ក្នុងប្រទេស​ម៉ាឡេស៊ី​បាន​ស្លាប់ បន្ទាប់ពី​ឆក់​ចរន្ត​អគ្គីសនី ពេល​កំពុង​ងូតទឹក​ផ្កាឈូក​នៅផ្ទះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Star កាលពី​ថ្ងៃទី​២៦ កក្កដា​។​

​    ​នាង Lee Shyr Nie វ័យ ២០ ឆ្នាំ រៀន​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​កូរ៉េខាងត្បូង ត្រូវបាន​គេ​រកឃើញ​សន្លប់​ក្នុង​បន្ទប់ទឹក​នៅ​ប្រហែល​ពាក់កណ្ដាល​អា​ធ្រា​ត្រ​។​

​    ​នាង​បាន​ចូលទៅ​ងូតទឹក​នៅ​ម៉ោង ១១ យប់ បន្ទាប់ពី​បងប្រុស​នាង​ងូតទឹក​ហើយ​។ ឪពុក​របស់​នាង​លោក Lee បាន​ប្រាប់​ទៅ​កាសែត​ម៉ា​ឡេ Sin Chew Daily ថា​ប្រពន្ធ​បានឮ​គាត់​ស្រែកយំ​ឱ្យជួយ​។​

​    ​ពេល​ប្រពន្ធ​ដើរចូល​ទៅក្នុង​បន្ទប់ទឹក ក៏​ឃើញ​នាង Nie សន្លប់​។ នៅពេលដែល​គាត់​ព្យាយាម​ដាស់​នាង នាង​បាន​ឆក់​ស្លាប់​បាត់ទៅហើយ​។​

​    ​គ្រួសារ​លោក Lee បាន​ប្រាប់​ទៅ​កាសែត Sin Chew Daily ថា ម៉ាស៊ីន​បាន​ប្រើ​អស់​រយៈពេល ១០ មកហើយ​។ យ៉ាងណាមិញ មូលហេតុ​ស្ថិតក្រោម​ការស៊ើបអង្កេត​របស់​ប៉ូលិស​ទីក្រុង Seremban របស់​ម៉ាឡេស៊ី​នៅឡើយ​ទេ​៕

ប្រភព៖ straitstimes

adverise with khmeread

មតិយោបល់