adverise with khmeread 111

សៀវភៅ​អាជីវកម្ម​អស្ចារ្យ​ទាំង ១០​ក្បាល​នេះ​គឺជា​ផ្លូវ​កាត់​ឆ្ពោះ​នាំ​លោកអ្នក​ទៅរក​ភាពជោគជ័យ​ឆាប់​

​    ​វា​ជា​រឿង​ពិត មនុស្ស​ជោគជ័យ​គឺ​មនុស្ស​ដែល​ពូកែ​អាន​សៀវភៅ​។ ជាច្រើនលើក​ច្រើនសារ សហគ្រិន និង​មេដឹកនាំ​ធុរកិច្ច​ជោគជ័យ​តែងតែ​សំអាង​ការអាន​ជា​ទម្លាប់​ដ៏​សំខាន់​របស់​ពួកគេ​។ ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ភាពជោគជ័យ​ក្នុង​មុខ​ជំនួញ និង​ក្នុង​ជីវិត សៀវភៅ​អាជីវកម្ម​អស្ចារ្យ​ទាំង ១០ ក្បាល​នេះ​អាចជួយ​អ្នក​ឲ្យ​ស្វែងរក​ផ្លូវ​កាត់​ឆ្ពោះទៅរក​ភាពជោគជ័យ​បាន​។

១- សៀវភៅ "The 7 Habits of Highly Effective People" និពន្ធ​ដោយ Stephen R. Covey
​    ​រាល់​ជំពូក​នីមួយៗ​បង្ហាញ​នូវ​ទម្លាប់​ខុសៗ​គ្នា ក្នុង​គោលបំណង​ជួយ​លោកអ្នក​ឲ្យ​ក្លាយជា​មនុស្ស​មាន​សមត្ថ​ភាព​និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​មុខ​ជំនួញ​។ អាន​សៀវភៅ​នេះ បើ​អ្នក​គិតថា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ដ៏​មាន​ឥទ្ធិពល​ក្នុង​ឆាកជីវិត និង​ដើម្បី​រុញច្រាន​ខ្លួនឯង​ឲ្យ​ឆ្ពោះទៅរក​ភាពជោគជ័យ​។

២- សៀវភៅ "Zero to One" និពន្ធ​ដោយ Peter Thiel
​    ​វិនិយោគិន និង​សហគ្រិន លោក Thiel បានផ្តល់​នូវ​ទស្សនាទាន​ស៊ីជម្រៅ និង​គំនិត​បំផុសទឹកចិត្ត​ជាច្រើន​ទាក់ទង​នឹង​ភាពជា​សហគ្រិន និង​ការកសាង​តម្លៃ​ក្នុង​ពិភពលោក​ដ៏​ទំនើប​នេះ​។ ចូរ​អាន​សៀវភៅ​នេះ​ដើម្បី​រៀន​អំពី​របៀប​ដែល​ធ្វើ​មុខ​ជំនួញ​ធំៗ និង​ការគ្រប់គ្រង​ក្នុង​ពិភពលោក​បច្ចុប្បន្ន​។

៣- សៀវភៅ "The 4-Hour Workweek" និពន្ធ​ដោយ Tim Ferriss
​    ​ជាមួយនឹង​ការបោះ​ពុ​ម្ភ​លក់​ទូទាំង​ពិភពលោក​ជាង ១ លាន​ក្បាល អ្នក​ប្រហែលជា​ធ្លាប់​ឭ​សៀវភៅ​មួយ​ក្បាល​នេះហើយ​។ ក្នុង​សៀវភៅ​ដ៏​មាន​ឥទ្ធិពល​នេះ លោក Ferriss នឹង​បង្រៀន​លោកអ្នក​ពី​របៀប​ចៀស​ពី​ឲ្យ​ផុតពី​ទម្លាប់​ធ្វើការ​ពី​ម៉ោង ៩-៥, របៀប​រស់នៅ​គ្រប់​ទីកន្លែង និង​របៀប​ចូលរួម​ជាមួយនឹង​ពួក​អ្នកមាន​ថ្មីៗ​។ សៀវភៅ​នេះ​ជួយ​អ្នក​ឲ្យ​មើលឃើញ​ពិភពលោក និង​ឱកាស​ជាច្រើន​តាមរបៀប​ថ្មី​។  ចូរ​អាន​សៀវភៅ​នេះ​ប្រសិនបើ​អ្នក​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​រៀន​ពី​របៀប​ថ្មី​ក្នុង​ការមើល​ឱកាស​នៅ​ជុំវិញខ្លួន​។

៤- សៀវភៅ "Think and Grow Rich" និពន្ធ​ដោយ Napoleon Hill
​    ​ចូរ​អាន​សៀវភៅ​នេះ​ប្រសិនបើ​អ្នក​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​រៀន​ពី​អា​ថ៍កំ​បាំង​ឆ្ពោះទៅរក​ជោគជ័យ និង​ការបង្កើត​ទ្រព្យសម្បត្តិ​។

៥- សៀវភៅ "Who Moved My Cheese?" និពន្ធ​ដោយ Spencer Johnson
​    ​ប្រសិនបើ​ចង់ដឹង​ពី​របៀប​បំបាត់​ការភ័យខ្លាច និង​ឱបក្រសោប​យក​ការផ្លាស់ប្តូរ អ្នក​អាច​អាន​សៀវភៅ​លក់ដាច់​បំផុត​របស់លោក Johnson​។ នៅ​ខាងក្នុង​សៀវភៅ​នេះ អ្នក​អាច​ស្វែងរក​យុទ្ធសាស្ត្រ​ដ៏​មាន​ឥទ្ធិពល​ដើម្បី​ដោះស្រាយ​ជាមួយនឹង​ដំណាក់កាល​ផ្លាស់ប្តូរ​នីមួយៗ​។ ចូរ​អាន​សៀវភៅ​នេះ  ប្រសិនបើ​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរជីវិត​តាម​វិធី​ដ៏​មាន​ប្រសិទ្ធភាព​។

៦- សៀវភៅ "The One Minute Manager" និពន្ធ​ដោយ Kenneth Blanchard និង Spencer Johnson
​    ​នៅពេល​និយាយ​ដល់​សិល្បៈ​នៃ​ការធ្វើទំនាក់ទំនង​ដ៏​មាន​ប្រសិទ្ធភាព អ្នក​មិនអាច​មើលរំលង​សៀវភៅ The One Minute Manager បានទេ​។ សៀវភៅ​នេះ​ពោរពេញ​ទៅដោយ​ដំបូន្មាន​ដ៏​ជំនាញ​ទាក់ទង​នឹង​ការធ្វើទំនាក់ទំនង​ដ៏​មាន​ប្រសិទ្ធភាព​រវាង​អ្នកគ្រប់គ្រង និង​និយោជិត​។ ចូរ​អាន​សៀវភៅ​នេះ​ប្រសិនបើ​អ្នកជា​អ្នកគ្រប់គ្រង​ថ្មីថ្មោង ឬ ជា​អ្នកគ្រប់គ្រង​ជើងចាស់ ដែល​ចង់​បង្កើន​សមត្ថភាព​ទំនាក់ទំនង​ឲ្យ​កាន់តែ​ប្រសើរ​។​

៧- សៀវភៅ "The Richest Man in Babylon" និពន្ធ​ដោយ George S. Clason
​    ​ចូរ​អាន​សៀវភៅ​នេះ​ដើម្បី​រៀន​ពី​គោលការណ៍​នៃ​ភាពជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​សាមញ្ញៗ​តែមាន​ឥទ្ធិពល​។

៨- សៀវភៅ "The Power of Habit" និពន្ធ​ដោយ Charles Duhigg
​    ​ទម្លាប់​គឺជា​រឿង​ដ៏​មាន​ឥទ្ធិពល ហើយ​គ្មាន​នរណាម្នាក់​ដឹង​វា​ច្បាស់​ជាង​លោក Duhigg នោះទេ​។ ក្នុង​សៀវភៅ​នេះ លោក​ចែករំលែក​អំពី​វិទ្យាសាស្ត្រ​នៃ​ការផ្លាស់ប្តូរ​ទម្លាប់ ដែល​នឹង​ជួយ​លោកអ្នក​ឲ្យ​ជួប​សុភមង្គល និង​ភាពជោគជ័យ​ក្នុង​មួយជីវិត​។ សារសំខាន់​បំផុត​ក្នុង​សៀវភៅ​នេះ​គឺថា ភាពជោគជ័យ​ចាប់ផ្តើម​ជាមួយនឹង​ការផ្លាស់ប្តូរ​ឥរិយាបថ​តូច​មួយ​ប៉ុណ្ណោះ ដែល​អ្នក​អាចអនុវត្ត​បាន​ចាប់ពី​ពេល​ឥឡូវនេះ​។

៩- សៀវភៅ "How to Win Friends & Influence People" និពន្ធ​ដោយ Dale Carnegie
​    ​សៀវភៅ​លក់ដាច់​បំផុត​មួយ​នេះ​នឹង​នាំ​លោកអ្នក​ឲ្យ​ស្គា​ល់ពី​ចិត្តសាស្ត្រ​នៅ​ពីក្រោយ​ការធ្វើទំនាក់ទំនង​ប្រចាំថ្ងៃ​របស់​យើង និង​បង្ហាញ​ពី​របៀប​ក្លាយជា​មេដឹកនាំ និង​មនុ​ស្សមាន​ឥទ្ធិពល​ក្នុង​មុខ​ជំនួញ​របស់​លោកអ្នក​។ ចូរ​អាន​សៀវភៅ​នេះ​ប្រសិនបើ​អ្នក​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​កសាង​ទំនាក់ទំនង​ដ៏​ពោរពេញ​ដោយ​គោលបំណង និង​មាន​ខ្លឹមសារ​ដើម្បី​ត្រួស​ត្រា​ផ្លូវ​ឆ្ពោះទៅរក​ភាពជោគជ័យ​។

១០- សៀវភៅ "Rich Habits: The Daily Success Habits of Wealthy Individuals" និពន្ធ​ដោយ Thomas Corley
​    ​លោក Corley បាន​ចំណាយពេល ៥​ឆ្នាំ​សិក្សា​ពី​ជីវិត​របស់​អ្នកមាន និង​អ្នកក្រ​ដើម្បី​ចែករំលែក​ទម្លាប់​ដ៏​សំខាន់​របស់​ក្រុមមនុស្ស​ទាំងពីរ​នេះ​នៅក្នុង​សៀវភៅ​ពោរពេញ​ដោយ​ទស្សនាទាន​មួយ​ក្បាល​នេះ​។ នេះ​ជា​សៀវភៅ​ចាំបាច់​ត្រូវតែ​អាន ប្រសិនបើ​អ្នក​ត្រៀមខ្លួន​រៀន​ពី​ទម្លាប់​សាមញ្ញៗ ដែល​អាចមាន​ឥទ្ធិពល​ផ្លាស់ប្តូរ​អនាគត​ហិរញ្ញវត្ថុ​របស់​អ្នក​៕

 

adverise with khmeread

មតិយោបល់