adverise with khmeread 1

ជម្លោះ​ទុក​ម្តុំ​! រដ្ឋមន្ត្រីក្រសួង​ទេសចរ​ហ្វីលីពីន​ជំរុញ​អ្នកទេសចរ​ចិន​ឱ្យ​មកលេង​ស្រុក​ខ្លួន​ឱ្យ​ច្រើនៗ​

    ​ទីក្រុង​ម៉ានីល​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ហ្វីលីពីន​លោកស្រី Wanda Corazon Teo នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​ម៉ា​កាវ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ជួប​ពាណិជ្ជករ​ចិន​និង​អញ្ជើញ​ភ្ញៀវទេសចរ​ចិន​បន្ថែមទៀត​ឱ្យមក​ដើរលេង​កម្សាន្ត​នៅ​ប្រទេស​ហ្វីលីពីន​។​

​    ​អ្នកស្រី​បាន​និយាយ​នៅក្នុង​កិច្ចសម្ភាសន៍​ថា "​ខ្ញុំ​នឹង​ជួប​ជាមួយ​អ្នកវិនិយោគ​បរទេស​និង​ភ្ញៀវទេសចរ​ចិន​។ ខ្ញុំ​នឹង​សុំ​ពួកគាត់​ឱ្យមក​កាន់​ប្រទេស​ហ្វ៊ី​លី​ពី​ន​"​។​

​    ​ការលើកឡើង​របស់លោក​ស្រី​បែបនេះ​គឺធ្វើឡើង​បន្ទាប់ពី​តុលាការ​អាជ្ញាកណ្តាល​អចិ​ន្ត្រៃ​យ៍​បានសម្រេច​ថា ខ្សែបន្ទាត់ ៩ ត្រេ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​គ្មាន​មូលដ្ឋាន​ទេ​។​

​    ​លោកស្រី Teo មិនបាន​បញ្ជាក់​លម្អិត​ទេ​ប៉ុន្តែ​បាន​និយាយថា គាត់​ត្រូវបាន​អញ្ជើញ​ដោយ​ពាណិជ្ជករ​ចិន​ដើម្បី​ជួបពិភាក្សា ដែល​នេះ​បញ្ជាក់​អំពី​ផលប្រយោជន៍​ទីផ្សារ​រប​ស់​ចិន​នៅក្នុង​ប្រទេស​ហ្វីលីពីន​ក្នុងនាម​ជា​គោលដៅ​ទេសចរណ៍​សំខាន់​មួយ​។​

​    ​ក្រសួងទេសចរណ៍​ហ្វីលីពីន​បាន​ធានាថា​វិស័យ​ទេសចរណ៍​នឹង​អាច​ផ្តាច់ខ្លួន​ចេញពី​ជម្លោះ ហើយ​ថា​ជម្លោះទឹកដី​នឹងមិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​លើ​លំហូរ​ទេសចរ​ចិន​មក​ហ្វីលីពីន​នោះទេ​។​

​    ​នៅ​ថ្ងៃទី ២៣ និង ២៤ ខែកញ្ញា​ខាងមុខនេះ ភ្ញៀវទេសចរ​ចិន​ជាច្រើន​នឹង​នៅតែ​ធ្វើដំណើរ​មក​ប្រទេស​ហ្វីលីពីន​តាមរយៈ​កប៉ាល់​កម្សាន្ត​ដែល​ផ្ទុក​ទេសចរ​ចិន​ចំនួន ២០៧៦ នាក់​។​

​    ​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សាធារណការ​និង​ដឹកជញ្ជូន​លោក Czarina Zara Loyola បាន​និយាយថា កប៉ាល់​កម្ស​ន្ត​នោះ​នឹង​ចូល​ចត​នៅ​កំពង់ផែ​ក្នុង​ទីក្រុង​ម៉ានីល​និង​កោះ Boracay៕

adverise with khmeread

មតិយោបល់