មនុស្សភាគច្រើនមិនថាតិចឬច្រើនតែងជួបប្រទះការឈឺក្បាលម្តងម្កាល និងអ្នកខ្លះឈឺក្បាលរ៉ាំរ៉ៃ។ វាពិតជាសំខាន់ដែលត្រូវដឹងពីប្រភេទនៃអាការៈឈឺក្បាលដែលបណ្ដាលឱ្យអ្នកឈឺក្បាលសឹងតែបែកនៅពេលខ្លះ។
ប្រសិនបើអ្នកដឹងពីប្រភេទឈឺក្បាល អ្នកអាចព្យាបាលវាតាមវិធីត្រឹមត្រូវដោយខ្លួនឯងបាន។
១. ឈឺក្បាលខ្លាំងនៅម្តុំថ្ងាស
ប្រភេទឈឺក្បាលនេះកើតឡើងចំពោះកុមារនិងមនុស្សពេញវ័យ។ រោគសញ្ញាដូចជា តឹងណែនខ្លាំងពេញថ្ងាស វិលមុខ ឬក៏ ឈឺឆៀបៗ នៅម្តុំថ្ងាសនិងសងខាងក្បាល ហើយអាចមានរយៈពេលយូរ ឬក៏ពេញមួយថ្ងៃ។
វាចាប់ផ្ដើមឈឺពីថ្ងាសមុន ហើយវាអាចបណ្ដាលមកពីស្ត្រេស អស់កម្លាំង ថប់បារម្ភ ឬក៏ខឹង ឬ ភាពតឹងណែនត្រង់ស្មា ក ស្បែកក្បាល ឬក៏សាច់ដុំថ្គាម។
២. ឈឺក្បាលប្រកាំង (ឈឺមួយចំហៀងក្បាល)
វាចាប់ផ្ដើមដូចជាឈឺវិលមុខខ្លាំង ឬឈឺខ្ទោកៗ នៅលើក្បាលមួយចំហៀង និងឈឺច្រើនម៉ោង ឬពេញមួយថ្ងៃ។ វាអាចបណ្ដាលឱ្យយើង ចង់ក្អួត ក្អួត ឬក៏ រវើរវាយ។
៣. ឈឺក្បាលនៅម្តុំភ្នែក
វាកើតឡើងនៅពេលដែលមានប្រតិកម្មគីមីក្នុងខួរក្បាល។ រោគសញ្ញាដូចជាហូរទឹកភ្នែក ឬក៏ក្ដៅភ្នែក។
* គន្លឹះដើម្បីកុំឱ្យឈឺក្បាល
- ត្រូវប្រយ័ត្នរបបអាហាររបស់អ្នក។ អាហារខ្លះអាចឱ្យអ្នកឈឺក្បាលលើសដើម។
- ត្រូវកត់ចំណាំកាលបរិច្ឆេទឈឺក្បាលរបស់អ្នកក្នុងសៀវភៅមួយ។
- ការកត់ចំណាំរបស់អ្នកអាចជួយអ្នកនិងវេជ្ជបណ្ឌិតដើម្បីស្វែករកដំណោះស្រាយ។
- ចៀសវាងផឹកកាហ្វេ ជាតិអាល់កុល និង ថ្នាំជក់។
- គ្រប់គ្រងស្រេ្តសរបស់អ្នកឱ្យបានល្អ។
- ធ្វើលំហាត់ប្រាណ។
- ញ៉ាំអាហារធម្មតា និងសម្រាកឱ្យបានច្រើន៕
