adverise with khmeread A

ពិធីករ​អាមេរិក​ណែនាំ​ស្ត្រី​ឱ្យ​លាបប្រេង​វីតាមីន E ដើម្បី​បន្តឹង​ទ្វារមាស តែ​ត្រូវគេ​បាញ់​ពេញ​អ៊ី​ន​ធឺ​ណេ​ត​!

    ​ប្រសិនបើ​មាន​តារា​ណា​ម្នាក់​ឬក៏​ក្រុម Blogger ណាមួយ​ប្រាប់​អ្នក​ឱ្យ​ប្រព្រឹត្តិ​រឿង​ខុស​ប្រក្រតី​ទៅលើ​ទ្វារមាស​របស់​អ្នក ចូរ​កុំ​ធ្វើ​ឱ្យសោះ​។​

​    ​វេ​ប​សាយ YourTango បាន​រាយការណ៍​ថា ពិធីករ​ទូរទស្សន៍​និង​ជា​សហគ្រិន​ជនជាតិ​អាមេរិក​វ័យ ៣២ ឆ្នាំ នាង Khloe Kardashian បាន​បង្ហើប​អំពី​ចំណេះដឹង​ទាក់ទង​នឹង​សម្រស់​កាលពី​សប្តាហ៍​មុន​នៅលើ App របស់​នាង​។​

​    ​នាង​បានសរសេរថា "​មិន​និយាយ​លេង​ទេ​: វីតាមីន E អាចជួយ​ឱ្យ​មាត់ទ្វារ​មាស​តឹង​ណែន​ល្អ​! លាបប្រេង​វីតាមីន E លើ​មាត់ទ្វារ​មាស​របស់​អ្នក​ដើម្បី​បំបាត់​ភាព​ស្ងួត និង​ជួយ​ឱ្យ​វា​មាន​ជាតិ​រំអិល​"​។​

​    ​បន្ទាប់ពី Khloe Kardashian បានលើកឡើង​បែបនេះ អ្នកស្រី​វេជ្ជបណ្ឌិត Jennifer Gunter បាន​ប្រាប់​វេ​ប​សាយ The Daily Beast ថា "​ខ្ញុំ​នឹងមិន​ណែនាំ​វិធី​នេះ​ទេ ហើយក៏​មិនមាន​ការសិក្សា​ណា​ពិនិត្យ​ស្រាវជ្រាវ​លើ​ផ្នែក​នេះដែរ​។ ប្រសិនបើ​អ្នកមាន​អាយុ ៣២ ឆ្នាំ អ្នក​ច្បាស់​ជាមាន​ទ្វារមាស​ស្ងួត អ៊ីចឹង​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត ឬ លាប​ទឹករំអិល​ស៊ី​លី​កូន​”​។​

​    ​ប្រេង​ដូច​វីតាមីន E ជាដើម អាចធ្វើឱ្យ​ស្រោមអនាម័យ​ជ័រ​ធ្លាយ ដែល​នេះ​បង្កើន​ហានិភ័យ​មាន​ផ្ទៃពោះ​ចៃដន្យ​ខ្ពស់​ណាស់​។ ការសិក្សា​កាលពីពេល​ថ្មីៗ​នេះ​ក៏បាន​បង្ហាញថា ផឹក​វីតាមីន E ច្រើន​លើសលុប​អាចធ្វើឱ្យ​អ្នក​អាយុ​ខ្លី​ផងដែរ​៕

adverise with khmeread
ប្រភព៖ thedaily

អ្នកនឹងចូលចិត្ត

មតិយោបល់