adverise with khmeread Cover

តៅហ៊ូ​ថៃ​មួយ​ចាន​តម្លៃ ៣ ទៅ ៥ ដុល្លារ​នេះ តាមពិតទៅ​ងាយស្រួល​ធ្វើ​ជាង​ការគិត​ទៅទៀត​!!!

    ​+​គ្រឿងផ្សំ​៖
​    ​- ទឹក​សណ្តែកសៀង ៣០០ មិ​ល្លី​លីត្រ​
​    ​- ទឹកដោះគោ ៣០០ មិ​ល្លី​លីត្រ​
​    ​- ម្សៅ​ចាហួយ ១ ស្លាបព្រា​បាយ​
​    ​- បន្ទះ​ចាហួយ​រលាយៗ ៣ បន្ទះ​
​    ​- ស្ករស ២​ស្លាបព្រា​កាហ្វេ​ឬ​តាម​ចំណូលចិត្ត​
​    ​- ម្សៅ​ស្ត្រ​បឺ​រី ឬ​ម្សៅ​សូកូឡា ឬ​ទឹកតែ​បៃតង​។​ល​។​

​    ​+​វិធី​ធ្វើ​៖
​    ​១. បន្ទះ​ចាហួយ​រលាយៗ​ត្រាំ​ក្នុង​ទឹកកក​ទុក​រយៈពេល​៣០​នាទី​។​
​    ​២. យក​ទឹក​សណ្ដែក​និង​ទឹកដោះគោឆៅ​លាយ​ចូលគ្នា​នៅក្នុង​ឆ្នាំង​ហើយ​បើកភ្លើង​ដាំ​។ ហើយ​រោយ​ម្សៅ​ចាហួយ​និង​ម្សៅ​ស្ត្រ​បឺ​រី​ឱ្យ​ពេញ​ឆ្នាំង​រួច​កូរ​ឱ្យ​សព្វ​រហូត​ទាល់តែ​ពុះ រួច​ដាក់​ស្ករ​ចូល​។​
​    ​៣. បន្ទាប់មក​យក​បន្ទះ​ចាហួយ ដែល​ត្រាំ​ក្នុង​ទឹកកក​ដាក់ចូល​ក្នុង​ឆ្នាំង​រួច​កូរ​វា​បន្តិច ហើយ​យក​សំណាញ់​ដែក​ត្រង​យក​កាក​ចេញ​។​
​បន្ទាប់មកទៀត​អ្នក​អាច​ចាក់ទឹក​តៅហ៊ូ​ចូលក្នុង​ចាន (​អាច​ជ្រើសរើស​ទម្រង់​ម៉ូត​ចាន​ដែល​អ្នក​ពេញចិត្ត​)​។ 
​    ​៤. អ្នក​អាច​ច្នៃ​ម៉ូត​តៅហ៊ូ​តាម​ចំណូលចិត្ត​។ 
​    ​អាច​ញ៉ាំ​ជាមួយ​ទឹកកក​ឈូស​ហើយ​បន្ថែម​ជាមួយ​ផ្លែឈើ​ផ្សេងៗ​តាម​ការចូល​ចិត្ត រួច​ស្រោច​ទឹក​ស្ករ (​ឬ​ទឹក​ស្ករត្នោត​) និង​ទឹកដោះគោ​ខាប់​ដើម្បី​បង្កើន​រសជាតិ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់