adverise with khmeread Park shin hye

Park Shin Hye ជូន​កាដូ​ក្រុមការងារ​ផលិត​រឿង “Doctors” ដល់​បង្កប់ន័យ​អប់រំ​ផ្លូវចិត្ត​សិស្ស​វិទ្យាល័យ​ឱ្យខិត​ខំប្រឹង​រៀន​

    ​តារា​ស្រី Park Shin Hye ត្រៀម​កាដូ​ដ៏​មាន​អត្ថន័យ​សម្រាប់​ជូន​ក្រុមការងារ​ផលិត​រឿង “Doctors” កាលពី​ថ្ងៃ​សុក្រ​។​

​    ​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​ការប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការផលិត​រឿង “Doctors” អំឡុងពេល​មាន​អាកាសធាតុ​ក្តៅហែង​នោះ Park Shin Hye បាន​ជូន​កាដូ​ជា​ឡេ​ការពារ​កម្តៅថ្ងៃ ឡេ​ការពារ​ស្បែក សាប៊ូកក់សក់ និង​វត្ថុ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​    ​ក្រុមការងារ​ទាំងអស់​មាន​អារម្មណ៍​រំភើប​ជាមួយនឹង​កាដូ​ដ៏​មាន​អត្ថន័យ​និង​មាន​ប្រយោជន៍​របស់ Park Shin Hye ហើយ​បរិយាកាស​កាន់តែ​ស្និទ្ធស្នាល​និង​គួរឱ្យ​ស្រឡាញ់​នៅពេល​នាង​យក​កា​រ៉ែ​ម​និង​ផ្លែ​ឪឡឹក​ទុំ​មក​ចែកជូន​នៅ​ចន្លោះពេល​ថត​ភាពយន្ត​។ រឿង “Doctors” ចាក់​បញ្ចាំង​រៀងរាល់ថ្ងៃ​ចន្ទ​និង​អង្គារ​នៅ​ម៉ោង ១០ យប់​នៅ​ទូរទស្សន៍ SBS​។ 

​    ​ក្នុង​រឿងនេះ​នាង Park Shin Hye ដើរតួ​ជា​សិស្ស​វិទ្យាល័យ​ម្នាក់ ដែល​គ្មាន​ចិត្ត​ចង់​រៀនសូត្រ តែ​ក្រោយពី​បាន​ជួប​តួ​គ្រូ​ប្រុស​ម្នាក់ នាង​ក៏​ចាប់ផ្តើម​មានទឹក​ចិត្ត​ចង់​រៀន និង​ប្តេជ្ញា​រៀន​រហូត​ទាល់តែ​ក្លាយជា​វេជ្ជបណ្ឌិត ទោះបី​នាង​ជួប​ការលំបាក​ក្នុង​គ្រួសារ ត្រូវ​ឪពុក​បោះបង់ចោល​យ៉ាងណាក៏ដោយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់