adverise with khmeread Rain

Rain គ្រោងបង្ហាញមុខក្នុងឋានៈជាតារាចម្រៀងនៅដំណាច់ឆ្នាំនេះ

          តារា​ចម្រៀង Rain គ្រោងនឹង​វិលត្រឡប់​មក​បង្ហាញមុ​ខ​ជា​ថ្មី​ក្នុងឋានៈ​ជា​តា​រា​ចម្រៀង​មុន​ដំណាច់​ឆ្នាំ​នេះ។

          កាលពីថ្ងៃទី​២៨​ខែកក្កដា​ ទីភ្នាក់ងារ​ R.A.I.N របស់ Rain បាន​បង្ហើបប្រាប់​ថា “​តារា​ចម្រៀង​រូបនេះគ្រោងនឹងវិលត្រឡប់​មក​វិញ​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​ដោយ​សារ តែ​កាលវិភាគ​សម្តែង​ភាពយន្តភាគចិន​នាពេល​បច្ចុប្បន្ន​របស់គាត់ យើង​មាន​គម្រោងរៀបចំកម្មវិធីសម្តែង​​មួយ​នៅពេល​បញ្ចប់កាលវិភាគនេះ”។

          ទីភ្នាក់ងារ​ដដែល​បាន​និយាយថា “​គោល​ដៅ​គឺសម្រាប់​ការ​វិលត្រឡប់​មក​បង្ហាញមុខ​នៅ​ឆមាសទី២​នៃ​ឆ្នាំនេះ”។

          ថ្មីៗនេះ Rain បាន​តំណាងឲ្យ​វិស័យ​ចមៀងប៉ប់កូរ៉េ រួម​ជាមួយនឹង​ក្រុម​ចម្រៀង WINNER និងតារាចម្រៀង PSY ​ក្នុងកម្មវិធី​ប្រគល់ពាន “MTV Asia Music Gala 2016” ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពីថ្ងៃទី​២៨​ខែកក្កដា​។

          តារាចម្រៀងនិងតារាភាព​យន្តរូបនេះ​កំពុងសម្តែង​ក្នុងភាព​យន្ត​ភាគ​ចិន​រឿង “Endless August” ជាមួយនឹង​តារា​ចម្រៀងស្រី Victoria របស់​ក្រុម​ចម្រៀង f(x) ៕

adverise with khmeread
ប្រភព៖ Vki

អ្នកនឹងចូលចិត្ត

មតិយោបល់