Yunus

មាន់ខ្នាយមាសចាប់អារម្មណ៍ខ្សែបម្រើ Yunus Malli របស់ក្លឹប Mainz

          បន្ទាប់ពីដឹងថា ក្លឹប Spurs ចាប់អារម្មណ៍ កីឡាករ​តួកគី​ដែល​កើតនៅ​អាល្លឺ​ម៉ង់​ Yunus Malli វ័យ​២៤​ឆ្នាំ​បាន​និយាយ​ថា ខ្លួនមិនបាន​បដិសេធ​លទ្ធ​ភាព​​ការ​ចាកចេញ​ទេ អ្វីៗ​នឹងប្រែប្រួល​ក្នុងរយៈ​ពេល​ពីរ​សប្តាហ៍ទៀត។​​

          កីឡាករ​របស់​ក្លឹប Mainz​ រូបនេះរក​បាន​១១​គ្រាប់កាល​ពី​រដូវ​​កាល​មុន​ ហើយ​បាន​បង្ហាញមុខ​នៅ​ Euro 2016 កាលពីរដូវក្តៅមុនផងដែរ។ Yunus ​មាន​តម្លៃ​៧,៥​លាន​ផោន​ ប៉ុន្តែ​នឹង​ត្រូវ​ផុត​កំណត់​នៅចុងខែនេះ។

ក្លឹប Spurs គ្រោងនឹង​ប្រកាសអំពី​ការ​មក​ដល់​របស់​ខ្សែបម្រើ​ស្លាប Georges Kevin N`Koudou ពីក្លឹបបារាំង Marseille ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះ។ ក្លឹប Spurs ក៏ទើបតែបាន​ចុះកិច្ច​ព្រម​ព្រៀង​ខ្សែបម្រើ​ការពារ Victor Wanyama ពី​ក្លឹប Southampton និង​កីឡាករ​ Vincent Janssen ផងដែរ៕

មតិយោបល់