adverise with khmeread Nikola 1

Chelsea បង្វែរការចាប់អារម្មណ៍មកលើកីឡាករ Nikola របស់ក្លឹប Torino

          ខ្សែការពារ​ Nikola Maksimovic តម្លៃ​១៨​លាន​ដុល្លា​រ​របស់​ក្លឹប Torino បាន​ក្លាយជាគោលដៅរបស់ក្លឹប Chelsea នៅពេលពួកគេចង់បង្កើន​ការ​ស្វែង​រក​ខ្សែ​ការពារ​កណ្តាល និងខណ:ពេល​​ក្លឹប Napoli មិនព្រម​ទម្លាក់ថ្លៃ​ខ្សែការពារ​កណ្តាល Kalidou Koulibaly ដែល​មាន​តម្លៃ​៤៥​លាន​ដុល្លារ។

          Nikola វ័យ២៤​ឆ្នាំ​មាន​កម្ពស់ជិត២ម៉ែត្រ​ ហើយ​អាចលេង​ជា​ខ្សែបម្រើ​ការ ពារកណ្តាល​និង​ក្នុងតំណែក​ការពារ​ខាងក្រោមផងដែរ។ ចំណែកខ្សែការ​ពារ​ Leonardo Bonucci ចង់បន្ត​អនាគត​ជាមួយនឹងក្លឹប​ជើងឯកអ៊ីតាលី Juventus តទៅទៀត។ Chelsea ក៏កំពុង​ពិនិត្យ​មើល​លទ្ធភាព​ផ្ទេរកីឡាករ​ហូឡង់ Stefan de Vrij ផងដែរ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់