adverise with khmeread Pep guardiola things 2

Pep Guardiola: Man City លេងមិនទាន់ដល់កម្រិត

          គ្រូបង្វឹកក្លឹប Man City លោក Pep Guardiola បាន​សារភាព​ថា ក្រុម​​ City​របស់​លោកគឺ​ស្ថិត​នៅឆ្ងាយពី​ចំណុច​ដែលលោក​ចង់បាន​។ លោក Guardiola បាននិយាយថា “​យើង​នៅឆ្ងាយ​ពី​ចំណុច​ដែល​យើង​ចង់​បាន​ ប៉ុន្តែ​គ្រប់គ្នា​មិនដឹង ថា តើ​វាពិបាកប៉ុណ្ណាទេ។​ នៅ​ទីបំផុត​យើង គង់តែ​ទៅដល់ចំណុច​នោះទេ”។

          ក្រុម​ City ប្រកួត​ស្មើ ១-១ ជាមួយ​ក្រុម​អាល្លឺម៉ង់ Borussia Dortmund ប៉ុន្តែ យក​ឈ្នះនៅក្នុងការទាត់​បាល់ប៉េណាល់​ទី​ ។ លោក​ Guardiola បាន​ប្រើប្រាស់  កីឡាករ​ទាំង​២៣​នាក់​ក្នុងការ​ប្រកួត​នេះ នៅ​ពហុកីឡាដ្ឋាន Shenzhen University Stadium ហើយ​បាន​សារភាពថា ក្រុម​របស់​លោក​នៅ​ខ្វះភាព​មុត ស្រួច​ក្នុងការ​ប្រកួត​ ស្របពេល​ដែល​រដូវ​កាល​ថ្មី​នឹង​ចាប់ផ្តើម​ក្នុងរយៈ​ពេល​ពីរ​សប្តាហ៍​ទៀត។

          លោក Guardiola បាន​បន្តថា “​នេះជាការប្រកួត​មុនរដូវ​កាល​​។ ខ្ញុំត្រូវ​ការ​ពេល​វេលា​បន្ថែមទៀត​។ ខ្ញុំ​ចង់​បាន​ការប្រកួត​មិត្តភាព​បន្ថែមទៀត។ ការប្រកួត​នេះ​បញ្ចប់​យឺត ប៉ុន្តែបាន​ចាប់​ផ្តើម​ឆាប់រហ័ស​ ដូច្នេះយើង​ត្រូវតែ​សម្របខ្លួន។ យើង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ចិន​ សហរដ្ឋអាមេរិក និង​អូស្ត្រាលី”៕

adverise with khmeread

មតិយោបល់