adverise with khmeread 325e1515 8780 4a5f bb9c 6645acc095ce

ចាប់​កូនលោក​ផ្កាយ​ពីរ​យោធា​ម្នាក់​ពីបទ​ប្លន់​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ ដើមថ្កូវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅក្នុង​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ  ផ្លូវ​លេខ​៤៣០ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ខណៈ​ជនសង្ស័យ​រូបនេះ​មក​ធ្វើលិខិត​បញ្ជាក់​ផ្ទេរកម្មសិទ្ធិ​រថយន្ត​នៅ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ តាម​ដីកា​ពីបទ​ប្លន់  ហើយ​បាន​បញ្ជូនទៅ​តុលាការ​កាលពី​សៀល​ថ្ងៃទី​២៩​ កក្កដា​ម្សិល​មិ​ញ។​

    ប៉ូលិស​បន្តថា បុរស​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ សុង សុវណ្ណ ហៅ​ណូ អាយុ​២៧​ឆ្នាំ មុខងារ​ជាម​ន្ត្រី​យោធា​ពាក់​ស័ក្តិ​៣ ហើយក៏​ជា​កូនប្រុស​របស់​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​យោធា​មួយរូប ស្នាក់​នៅផ្ទះ​លេខ​២៤៣ ផ្លូវ​ព្រះមុនីវង្ស ក្រុមទី​៣០ ភូមិ​៤ សង្កាត់​ផ្សា​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​

    ខណៈពេល​ជនសង្ស័យ​រូបនេះ​មក​ធ្វើលិខិត​បញ្ជាក់​ផ្ទេរ​ប័ណ្ណកម្មសិទ្ធិ រថយន្ត​នៅក្នុង​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ម្យ៉ាង​ដោយសារ​តែមាន​តម្កល់​ដីកា​បង្គាប់​តាមរក​ចាប់ខ្លួន​របស់គេ​មួយ ច្បាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ពីបទ​ល្មើស​ប្លន់​កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០០៤​កន្លងមក និង​បាន​រត់គេចខ្លួន​នោះ ក៏ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​តែម្តង។

    ក្រោយ​ពេលដែល​កម្លាំង​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន​មន្ត្រី​យោធា​ជាប់ចោទ រូបនោះ​បាន​ហើយ ក៏បាន​ធ្វើការ​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន។ តែ​ភ្លាមនោះ​ត្រូវបាន​ក្រុមគ្រួសារ​ធ្វើការ​តវ៉ា​ទៅនឹង​ការឃាត់ខ្លួន​នេះ ដោយ​អះអាងថា រូបគេ​ទទួលបាន​នូវ​លិខិត​លើកលែងទោស​ពី​ពន្ធនាគារ​មួយច្បាប់​រួចហើយ និង​កំពុងតែធ្វើការ​រ​ស្រាវជ្រាវ​រក។​

​    ក្រោយពី​ការតវ៉ា​របស់​ក្រុមគ្រួសារ​ជនជាប់ចោទ​ជា​មន្ត្រី​យោធា​ខាងលើ ហើយ​មិនមាន​លិខិត​លើកលែងទោស​ទៅតាម​ការអះអាង​របស់​ក្រុមគ្រួសារ​ខាងលើ។​

    លុះ​មកដល់​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦​នេះ កម្លាំង​ប៉ូលិស​ខណ្ឌចំការមន​ក៏​ស្រេច​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៅទៀត៕

adverise with khmeread

មតិយោបល់