adverise with khmeread Kloppmain

Klopp នឹង​ឈប់​ធ្វើ​គ្រូបង្វឹក ​ប្រសិនបើ​ក្លឹប​ចាយ​ធំ​ឈ្នះ​ពានរ​ហូត​

    ​លោក Jurgen Klopp ប្រហែលជា​បាន​ចំណាយ​ប្រាក់​ចំនួន ៧០​លាន​ផោន (​ជាង​៩២​លាន​ដុល្លារ​កន្លះ​) ទៅលើ​សមាជិក​ថ្មី​ក្នុង​ទីផ្សា​រដូវក្តៅ​របស់​អឺរ៉ុប​បច្ចុប្បន្ននេះ ប៉ុន្តែ​អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool រូបនេះ​បាន​អះអាងថា​គាត់​នឹង​ដើរចេញ​ឱ្យ​ឆ្ងាយ​ពី​ការប្រកួត​បាល់ទាត់ ប្រសិនបើ​លុយ​ក្លាយជា​ការសម្រេចចិត្ត​ទាំងស្រុង​នៃ​ភាពជោគជ័យ ឬ​បរាជ័យ​នៅលើ​ទីលាន​នោះ​។​

​    ​ខណៈដែល​គូប្រជែង​យក្ស Manchester United ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចំណាយ​ទឹកប្រាក់​ទៅលើ​ការផ្ទេរ​កំណត់ត្រា​ពិភពលោក ១០០​លាន​ផោន (​ជាង​១៣២​លាន​ដុល្លារ​) ឬ​ច្រើនជាង​នេះ​ទៅលើ Paul Pogba តែ​ម្នាក់ ស្រប​ពេលដែល Manchester City បានរៀបចំ​លក្ខណៈ​រួចរាល​ដើម្បី​ទិញ​ខ្សែការពារ John Stones ពី Everton ក្នុងតម្លៃ ៥០​លាន​ផោន (​ជាង​៦៦​លាន​ដុល្លារ​) និង Chelsea មិន​ខុស​អី​ពី​ក្លឹប​ទាំងនោះ​លោក Klopp ដឹងថា​គាត់​នឹងត្រូវ​កសាង​ក្រុម​មួយ​ឱ្យ​ខ្លាំង​ដោយ​មិន​ត្រឹមតែ​ទិញ​កីឡាករ​ម្នាក់​នោះឡើយ​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​ពន្យល់ថា "​ក្លឹប​ដទៃ​អាច​ដើរទៅ​ក្រៅ និង​ចំណាយ​ប្រាក់​ជាច្រើន​ហើយ​ទទួលបាន​កីឡាករ​កំពូលៗ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​នាំចូល​កីឡាករ​ម្នាក់​នៅក្នុង​តម្លៃ ១០០​លាន​ផោន ឬ​យ៉ាងម៉េច​ក៏ដោយ ហើយ​គាត់​ទទួលរង​របួស បន្ទាប់មក​លុយ​ទាំងស្រុង​ហាក់ដូចជា​ហុយ​ចេញ​ទៅតាម​បំពង់ផ្សែង​អ៊ីចឹង​"​។​

​    ​គាត់​បាន​បន្តទៀតថា "​តើ​ខ្ញុំ​ត្រូវធ្វើ​វា​ឱ្យ​ខុសពី​គ្នា​ទៅលើ​រឿង​ទាំងនោះ​? ជាការ​ពិតណាស់ ខ្ញុំ​ចង់​ធ្វើឱ្យ​វា​ខុសស្រឡះ​ពី​គេ​។ ខ្ញុំ​នឹងធ្វើ​វា​ឱ្យមាន​ភាពខុសគ្នា ប្រសិនបើ​ខ្ញុំ​នឹង​ចំណាយលុយ​ទាំងនោះ​។ ខ្ញុំ​ចង់បាន​ក្រុម​មាន​ស្មារតី​ដ៏​អស្ចារ្យ​មួយ ខ្ញុំ​មិនមាន​អារម្មណ៍​ថា​ការចំណាយ​ធំ​ជាការ​ចាំបាច់ ខ្ញុំ​ចង់បាន​ស្មារតី​អស្ចារ្យ​ប៉ុណ្ណោះ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់