adverise with khmeread Untitled 1

មើល​នែ៎​នរណា​មកវិញ​? គឺ Sanchez ដែល​ហើម​កជើង​ពេល​ប្រកួត Copa America

    ​ប្រិយមិត្ត​ក្រុម​កាំភ្លើង​ធំ Arsenal រអ៊ូ​ចង់បាន​កីឡាករ​លេចធ្លោ​ក្នុង​ទីផ្សារ​ដោះដូរ​រដូវក្តៅ​នេះ ប៉ុន្តែ​ពួកគេ​ប្រហែល​ជាមាន​សេចក្តីសោមនស្ស​ពេល​ឃើញ​រូបថត​មួយ​សន្លឹក​នេះ​។​

​    ​Alexis Sanchez បាន​វិល​ត្រឡប់មក​ទីក្រុង​ឡុង​ដ៍​វិញ​ហើយ បន្ទាប់ពី​បានអូសបន្លាយ​ការឈប់​សម្រាក​ដ៏​យូរ​នា​អំឡុង​រដូវក្តៅ​។​

​    ​ខ្សែប្រយុទ្ធ​ដ៏​សំខាន់​របស់​កាំភ្លើង​ធំ​រូបនេះ​បានធ្វើ​ដំណើរ​មកដល់​ទី​ក្រុង​ធំ​របស់​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។​

​    ​តារាបាល់ទាត់​រូបនេះ​គឺជា​ផ្នែក​មួយ​ដែល​បាន​ជំរុញ​ឱ្យ​ឈី​លី​ឈ្នះ​ពាន​ទ្វីបអាមេរិក Copa America ជា​លើក​ទី​ពីរ​ផ្ទួនៗ​ជាប់​គ្នា ប៉ុន្តែ​ស៊យ​អ្វី គាត់​បាន​របួស​កជើង​ដ៏​អាក្រក់​។​

​    ​កាំភ្លើង​ធំ​បាន​យកចិត្តទុកដាក់​បំផុត​ក្នុង​តាមដាន​តារា​ឆ្នើម​របស់​ពួកគេ​ពី​ការ​ងើបឡើង​វិញ​នៃ​បញ្ហា​របួស ប៉ុន្តែ​ពួកគេ​បារម្ភ​ថា​ខ្សែប្រយុទ្ធ​អន្តរជាតិ​ឈី​លី​រូបនេះ អាច​នឹង​ខកខាន​ការចាប់ផ្តើម​ការប្រកួត​នៃ​រដូវ​កាល​ថ្មី​។ កាំភ្លើង​ធំ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួលភ្ញៀវ​ហង្ស​ក្រហម Liverpool នៅ​ថ្ងៃទី​១៤ ខែសីហា​ខាងមុខនេះ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់