adverise with khmeread 13883759 266877427026711 314745837 n

ដុតបំផ្លាញ​ម៉ូតូ​អ្នកដទៃ​ជាប់​ខ្នោះ​

    ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ការិយាល័យ​កម្រិត​ស្រាល​ខេត្ត​ត្បូងឃ្មុំ​ឃាត់ខ្លួន​​នៅ​ថ្ងៃទី​២៩​ កក្កដា ​ឆ្នាំ​២០១៦​ បន្ទាប់ពី​បានធ្វើ​សកម្មភាព​ដុតបំផ្លាញ​ម៉ូតូ​អ្នកដទៃ។​

    ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹងថា ជ​នស​ង្ស័​យ​ឈ្មោះ ​ភី សុភ​ក្ត្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ស្នាក់នៅ​ភូមិ​៤៨ ​សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ​ត្រូវបាន​ចាប់ខ្លួន​ក្នុងករណី​ដុតបំផ្លាញ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ​(​ដុត​ម៉ូតូ​)​ កាលពី​ថ្ងៃ​២៨ ​កក្កដា​ ឆ្នាំ​២០១៦​មកម្ល៉េះ។​

    បច្ចុប្បន្ន​ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់