adverise with khmeread 3

រថយន្តប់កបុកជាមួយម៉ូតូស្លាប់២នាក់របួសធ្ងន់ម្នាក់

     ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង​១០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ទល់មុខ​ស្ថានទូត​បារាំង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បណ្តាល​យុវជន​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ​
​ខណ​:​ដែល​ពួកគេ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ដែល​បើក​បញ្ច្រាស់ទិស​គ្នា​ពេញទំហឹង​។​
     សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើនេះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បាន​សង្កេតឃើញ​មាន​យុវជន​រងគ្រោះ​ទាំង​៣​ជិះ​មួយគ្រឿង​ម៉ាក​ហង់​ដា​ស្កុប​ពី ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ​1AQ.1208 ជិះ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ល្បឿន​លឿន​។​
    ខណ​:​ពេលនោះ​ស្រាប់​តែមាន​រថយន្ត​កូរ៉េ​ទម្ងន់​បី​តោន​កន្លះ ពាក់​ស្លាក​លខ​ភ្នំពេញ​3C-6319  ដែល​បើក​ដឹក​បន្លែ​នៅក្នុង​រថយន្ត​ជាច្រើន ហើយ​បាន​បើកបរ​បញ្ច្រាស់ទិស​គ្នា​និង​ម៉ូតូ​រងគ្រោះ​នោះ​។​
    ភ្លាមនោះ​ម៉ូតូ​និង​រថយន្ត​ទាំងពីរ​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង នៅ​កណ្ដាលផ្លូវ លាន់​សូរដូច​រន្ទះ​បណ្ដាល​ឲ្យ​ម៉ូតូ​និង​អ្នកជិះ​អូស​ជិត​២០​ម៉ែត្រ​ដោយ​យុវជន​២​នាក់​ស្លាប់​ភ្លាម​នៅ​និង​កន្លែងកើតហេតុ និង​ម្នាក់ទៀត​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។​
    ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​កូរ៉េ បាន​បើកទ្វា​រត់គេច​ខ្លូន​បាត់​។​រីឯ​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅឯ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រងចាំ​ដោះស្រាយ​តាមច្បាប់​។​
    ដោយឡែក​យុវជន​ដែល​រងរបួស​ធ្ងន់​នោះ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​ភ្លាមៗ ។​ចំណែក​សព​រងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ បាន​ស្វះ​ស្វែងរក​សាច់ញាតិ​ឲ្យ​មក​ទទួល​សព យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​


 

adverise with khmeread

មតិយោបល់