adverise with khmeread Manchester united first training session of their pre season tour of china

Rooney សរសើរ Jose Mourinho ថា​បាន​នាំ​ស្មារតី​ឈ្នះៗ​ត្រឡប់មក Old Trafford វិញ​

    ​Wayne Rooney ជឿជាក់ថា​អ្នកចាត់ការ​ថ្មី​លោក Jose Mourinho បាន​នាំមក​នូវ​ស្មារតី​ឈ្នះៗ​ត្រឡប់មក Manchester United វិញ​។​

​    ​អ្នកចាត់ការ​ទូទៅ​រហ​ស្សនាម Special One ដែល​ធ្លាប់​កាន់​ពាន​ធំៗ​ចំនួន ១៧​នៅក្នុង​ប្រវត្តិ​ជា​អ្នកដឹកនាំ​របស់គាត់ រួមមាន ពាន​លី​ក​ចំនួន​ប្រាំបី​នៅក្នុង​បួន​ប្រទេស​ផ្សេងៗ​គ្នា និង​ពាន​ក្លឹប​កំពូល​ប្រចាំ​អឺរ៉ុប Champions League ជាមួយ​ក្លឹប​ផ្សេងគ្នា បាន​ជំនួស​តំណែង​លោក Louis van Gaal កាលពីដើម​រដូវក្តៅ​។​

​    ​ទោះបីជា​អ្នកកាន់កាប់​តំណែង​មុន Louis បានឈ្នះ​ពាន​ខាប់​ក្នុងស្រុក FA Cup នៅក្នុង​ប្រកួត​ចុងក្រោយ​ក្នុងការ​កាន់កាប់​តំណែង​របស់គាត់​ក្តី អារម្មណ៍​នៅ​ទឹកដី Old Trafford គឺ​យល់ថា​ក្លឹប​កំពុង​ជួប​នូវ​កង្វះខាត​ចំពោះ​អ្វីដែល​ធ្លាប់​ផ្តល់ឱ្យ​ដោយ Sir Alex Ferguson ។​

​    ​Rooney បាន​និយាយថា ការធ្វើដំណើរ​មកដល់​របស់ Mourinho បាន​កែប្រែ​រឿង​ទាំងនោះ​។​

​    ​Wayne បានបញ្ជាក់​ទៅកាន់​វិទ្យុ Key 103 ថា "​វា​តែងតែ​ជា​រឿង​ដ៏​ពិសេស​ដែល​ទទួលបាន​អ្នកចាត់ការ​ថ្មី ប៉ុន្តែ​ពេលដែល​អ្នកទទួល​បានន​រណា​ម្នាក់​ដែលមាន​កេរ្តិ៍ឈ្មោះ​ដូច Jose Mourinho គាត់​គឺ​ពិតជា​ពិសេស​ណាស់​ដែល​គេ​ចង់​ធ្វើការ​ជាមួយ ហើយ​ឥឡូវ​គាត់​បាន​នាំ​ស្មារតី​ឈ្នះៗ​ត្រឡប់មក​ក្លឹប​វិញ​ហើយ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់