adverise with khmeread 36ada33f00000578 0 image a 13 1469726208671

Usain Bolt រំពឹង Ibrahimovic ស៊ុត​ចូល​គ្រាប់​ទីមួយ​ឱ្យ Man U ហើយ​គាត់​នឹង​មក​អង្គុយ​មើល​ផ្ទាល់​តែម្តង​

    ​Zlatan Ibrahimovic ប្រាកដ​ណាស់​គឺ​ស្ថិតនៅ​កណ្តាល​នៃ​ការប្រឹងប្រែង​របស់​បិសាច​ក្រហម Manchester United ដើម្បី​ត្រឡប់​ទៅកាន់​លំដាប់​កំពូល​នៃ​បាលទាត់​អង់គ្លេស​វិញ ខណៈដែល​បុរស​រត់លឿន​ជាងគេ​ក្នុង​ពិភពលោក​បច្ចុប្បន្ន​ក៏បាន​បន្ថែម​ទម្ងន់​នៃ​ការរំពឹងទុក​ទៅលើ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​រូបនេះ​ដែរ​។​

​    ​ការចុះហត្ថលេខា​របស់ Ibrahimovic បន្ទាប់ពី​គាត់​បាន​ចាក​ចេញពី Paris Saint-Germain គឺជា​សេចក្តីថ្លែងការណ៍​ដ៏​ធំ​បង្ហាញ​ពី​ចេតនា​នាំ​ក្លឹប​ទៅ​កំពូល​តារាង​វិញ ក្រោយ​ការធ្វើដំណើរ​មកដល់រ​បស់​អ្នកចាត់ការ​ទូទៅ​លោក Jose Mourinho នៅ​ទឹកដី Old Trafford ខណៈដែល​វីរបុរស​កីឡាករ​អូឡាំពិក និង​ជា​ប្រិយមិត្ត​ងប់​ង​ល់​របស់​បិសាច​ក្រហម Usain Bolt គ្មាន​មន្ទិលសង្ស័យ​អ្វី​នោះឡើយ​ដែលថា Ibrahimovic រំពឹង​ស៊ុត​ចូល​គ្រាប់​ដំបូង​។​

​     នៅក្នុង​វីដេអូ​ចំនួន ១៤​វិនាទី ដែល​បាន​បង្ហោះ​ដោយ​ទូរ​ទស្ស CNN Sport ម្ចាស់​មេដាយមាស​កីឡា​អូឡាំពិក​ចំនួន ៦​លើក​រូបនេះ បាន​ផ្ញើរ​សារ​មួយ​ឃ្លា​សម្រាប់​ខ្សែប្រយុទ្ធ​ថ្មី​របស់​បិសាច​ក្រហម ដោយ​គាត់​និយាយថា "​ហ្អេ Zlatan នេះ​គឺ Usain Bolt ខ្ញុំ​គ្រាន់តែ​ចង់​និយាយថា​ស្វាគមន៍​ការមកដល់​ក្រុម​ដ៏​ពិសេស​បំផុត​ដែល​អ្នក​មិន​ធ្លាប់​ស្នាក់នៅ គឺ Manchester United ។ ខ្ញុំ​ទន្ទឹង​មើល​គ្រាប់​បាល់​។ ខ្ញុំ​នឹង​តាមដាន​ទស្សនា​អ្នក​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់