adverise with khmeread 921dbc66 5690 4081 9eea 3834216da3d6

វ៉ៃ​​ខ្នោះ​បុរស​២​នាក់​ចែកចាយ​គ្រឿងញៀន​នៅ​អង្គស្នួល​

    កណ្តាល ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​ករណី​រក្សាទុក​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ម៉ា​ទឹកកក​នា​ថ្ងៃទី២៩​ កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១១ ​និង​៣០​នាទី យប់​អា​ធ្រា​ត្រ​ចំណុច​ផ្លូវ​បេតុង​ភូមិ​បា​សិទ្ធ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល។

    ប៉ូលិស​និយាយ​ថា ជនសង្ស័យ០២​នាក់​ដែល​ឃាត់ខ្លួន​ទី១-​ឈ្មោះ ថូ ប្រុសឃ្លី ​ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់​នៅ​ភូមិ​ផ្សា​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ទី២-​ឈ្មោះ ផល សូរិយា ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ​ជនជាតិ​ខែ្មរ មុខរបរ​កសិករ​នៅ​ភូមិ​ស្តុក​អក ឃុំ​ក្សេម​ក្សាន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

    វត្ថុតាង​ចាប់យក​៖ ១-​ថ្នាំ​ម្សៅ​ពណ៌​សរ​ថ្លា​សង្ស័យថា​សារធាតុ ញៀន ​(០៣​កញ្ចប់​តូច​) ​ដោយ​ក្នុង​១​កញ្ចប់​លក់បាន​តម្លៃ​៣​ម៉ឺន​រៀល, ២-​ទូរ​ស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​ហ្វ​រ​ពណ៌​ស​០១​គ្រឿង​, ៣-​ស្រោម​អានា​ម័​យ​០១, ៤-​កាបូបដៃ​ចំនួន​០១ ​និង​៥-​ម៉ូតូ​ម៉ាក ​C.១២៥ ​សេរី​០៦​ឡើង​តែម ០១០​មួយគ្រឿង​។ លេខ​តួ​និង​លេខ​ម៉ា​ស៊ិ​ន ​៨១២៨៣៦៣​ ពាក់​ស្លាកលេខ​ភ្នំពេញ ​1I-3315​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ម្កាក់​ល្បាត​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ ពិនិត្យ​រកឃើញ​ម្សៅ​ពណ៌​ស​ថ្លា​ស​ង្ស​យ័​ថា​សារធាតុ​ញៀន​០៣​កញ្ចប់​តូច ក៏​ឃាត់ខ្លួន​តែម្តង។

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ថា​ខ្លួន​បាន​ទៅ​ទិញ​ថ្នាំញៀន​ម្តុំ​ស្វាយប៉ាក​រាជធានី​ភ្នំពេញ​ ដើម្បី​យកមក​ចែកចាយ​បន្ត។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម នីតិវិធី​៕

adverise with khmeread

មតិយោបល់