adverise with khmeread 13874879 266881610359626 1944625884 n

ក្លែងបន្លំ​ឯកសារ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ត្រូវបាន​ប៉ូលិស​ខេត្តស្ទឹងត្រែង​ឃាត់​២​នាក់​

    ស្ទឹងត្រែង ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តស្ទឹងត្រែង​ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​នៅ​ថ្ងៃទី២៩ ​កក្កដា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ត្រពាំង​ព្រីង សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង​ពីបទ​ក្លែងបន្លំ​ឯកសារ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​នោះ​គឺ ទី​១-​ឈ្មោះ ជា បញ្ញា ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ពងទឹក ឃុំ​អូរ​រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​ខេត្តស្ទឹងត្រែង និង​ទី​២-ឈ្មោះ សំ បូរី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ ជនជាតិខ្មែរ​ មាន​ទីលំនៅ ភូមិ​ស្ពានថ្ម សង្កាត់ ក្រុង​ខេត្តស្ទឹងត្រែង​។​

    ប៉ូលិស​បន្តថា កា​ចាប់ខ្លួន​យោងតាម​បញ្ជា លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ស្ដីពី​ករណី​ក្លែងបន្លំ​ឯកសារ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​មុខរបរ​បុគ្គលិក​ឥណទាន​សាខា​ខេត្តស្ទឹងត្រែង​មីក្រូហិរញ្ញវត្ថុ ប្រាសាក់(​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​)​។​

    ករណី​ខាងលើនេះ​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់