adverise with khmeread Pay bayezid hossain %285%29

ក្មេង​អភព្វ​អាយុ​ទើប ៤ ឆ្នាំ តែ​មុខ​ដូច​មនុស្ស​អាយុ ៨០ ឆ្នាំ​

    ​ក្មេង​អាយុ ៤ ឆ្នាំ​គួរឱ្យ​អាណិត​ឈ្មោះ Bayezid Hossain បាន​កើតមក​ជាមួយនឹង​ជំងឺ​កម្រ​មិនគួរ​ឱ្យ​ជឿ​មួយ ដែល​បានធ្វើឱ្យ​គាត់​មើលទៅ​ដូច​មនុស្ស​អាយុ ៨០ ឆ្នាំ​អ៊ីចឹង​។​

​    ​ជំងឺ​នេះ​បានធ្វើឱ្យ​ក្មេង​នេះ​ហើម​មុខ យារ​ស្បែក ឈឺសន្លាក់ និង​ខូង​ភ្នែក ដែល​គាត់​ប្រហែលជា​មិនអាច​ស្វែងរក​ការព្យាបាល​បានទេ​។​

​    ​Bayezid មកពី Magura ក្នុង​ភាគ​ខាងជើង​ប្រទេស​បង់​ក្លា​ដែ​ស ក៏​ពិបាក​នឹង​នោម ហើយ​ខ្សោយ​និង​ខូច​ធ្មេញ​ផងដែរ​។​

​    ​ក្មេងៗ​ក្នុងភូមិ​របស់​ក្មេង​នេះ ជា​កន្លែង​ដែល​គេ​ហៅ​ក្មេង​នេះ​ថា "​តា​ចាស់​" ភ័យខ្លាច​មិន​ហ៊ាន​លេង​ជាមួយ​គាត់​ពេល​ដំបូង​ទេ​ប៉ុន្តែ​ឪពុក​របស់​ក្មេង​នេះ​និយាយថា ក្មេង​នេះ​ឆ្លាត​ជាង​ក្មេងៗ​ដែលមាន​អាយុ​ស្មើនឹង​កូន​គាត់​ទៅទៀត​។​

​    ​ឪពុកម្ដាយ​ដ៏​កម្សត់​បាន​និយាយថា Bayezid ប្រហែល​មិនអាចរ​ស់បាន​រហូតដល់​អាយុ ១៥ ឆ្នាំ​ឡើយ​ដោយសារ​ស្ថានភាព​ជំងឺ​ដ៏​កម្រ​ហៅថា  Progeria និង Cutis Laxa​។​

​    ​ម្ដាយ​វ័យ ១៨ ឆ្នាំ​របស់គាត់​ឈ្មោះ Tripti Khatun ដែលមាន​អាយុ​ត្រឹម ១៤ ឆ្នាំ​នៅពេល​ផ្ដល់កំណើត​ដល់ Bayezid មានការ​ភ្ញាក់ផ្អើល​ចំពោះ​សមត្ថភាព​របស់​កូន​គាត់​ណាស់ ប៉ុន្ដែ​ខូចចិត្ត​ស្ទើរ​ស្លាប់ ពេល​គាត់​សម្លឹង​មើលទៅ Bayezid និង​បាន​និយាយថា​កូន​គាត់​មានមុខ​ដូចជា​មនុស្ស​ភព​ក្រៅ នៅពេល Bayezid ទើប​កើត​៕

ប្រភព៖ Mirror

adverise with khmeread

មតិយោបល់