adverise with khmeread 13662554 1022332417881673 459886276 o

ជនជាតិ​ចិន​ស្រវឹងស្រា​បើករថយន្ត​បុក​ម៉ូតូ​ពីក្រោយ​ផ្លោង​ជិត​១០​ម៉ែត្រ​

​    ភ្នំពេញ ​៖ ស្ត្រី​៣​នាក់​ម្តាយកូន​ជិះ​ម៉ូតូ​មួយគ្រឿង​ត្រលប់​មកពី​ដើរលេង​កោះ​ពេជ្រ​វិញ ត្រូវ​រថយន្ត​សេរី​ទំនើប បើកបរ​ដោយ​ជនជាតិ​ចិន​ក្នុងស្ថានភាព​ស្រវឹង បុក​ពីក្រោយ​ពេញទំហឹង​ហោះ​ផ្លោង​ម៉ូតូ​ជិត​១០​ម៉ែត្រ របួសធ្ងន់​កូនក្មេង​២​នាក់ ហើយ​រថយន្ត​ព្យាយាម​បើក​រត់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១០ និង៣០នាទី​យប់ ថ្ងៃទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ ចុះ​ពី​ស្ពាន​ហង្ស កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ​ខណ្ឌចំការមន។​

    ប៉ូលិសនិយាយថា រថយន្ត​បង្កម៉ាក លុច​ស៊ីស ៥៧០ ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2M-9158 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន ចំណែក​ជនរងគ្រោះ​៣​នាក់​ម្តាយកូន​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ទេ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក PCX​ ពណ៌​ស​ ពាក់​ស្លាក​លេខ ភ្នំពេញ 1FK-3006។

    តាម​ការរៀប​រាប់រប​ស់​ម្តាយ​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​រូបគាត់​៣​នាក់​ម្តាយ​ និង​កូន​ទើបតែ​ត្រឡប់​មកពី​ដើរលេង​កោះ​ពេជ្រ​វិញ ដោយ​ជិះ​ម៉ូតូ​ចុះ​ពី​ស្ពាន​ហង្ស​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច គ្រាន់តែ​ជិះ​ហួស​ស្ពាន​បាន​បន្តិច​ក៏ត្រូវ​រថយន្តបុក​ពីក្រោយ​តែម្តងទៅ។
 
    បើតាម​សម្ដីសាក្សី​ដែល​នៅក្បែ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅវេលា​កើតហេតុ​ខាងលើ​ពួកគាត់​ឃើញ​រថយន្ត​បង្ក​បើក​យ៉ាង​លឿន​កាត់មុខ​ណាហ្គា​វ៉ើ​ល​ ដោយមាន​បែក​ហ្វារ​មុខ​ខាងស្តាំ​ផង ឃើញ​សង្ស័យ​ពួកគាត់​ក៏​ជិះ​ដេញតាម​ពីក្រោយ រហូតដល់​ខាងកើត​រង្វង់​មូល​ជូន​ណាត ទើប​ឃាត់​បាន និង​សាកសួរ​ដឹងថា បុក​ម៉ូ​តូ​នៅ​គល់ស្ពាន​ហង្ស ក៏​រាយ​ការ​ណ៍ប្រាប់​សមត្ថ​កិច្ច​តែម្តងទៅ។ ពេល​ឃាត់​ខ្លួនភ្លាមៗ ដោយសារតែ​មនុស្ស​ចោមរោម​មើល​ច្រើនពេក​ទើប​ធ្វើឱ្យអ្នកបើកបរ​ឆ្លៀតឱកាស​បន្លំ​គេចខ្លួនបាត់​។​

    ក្រោយពេល​កើតហេតុ​កុមារ​រងគ្រោះ​ ត្រូវបាន​គេ​បញ្ចូនទៅ​ព្យាបាល​នៅ​ក្លី​និ​ច ចំណែក​រថយន្ត​ និង​ម៉ូតូ​ត្រូវបាន​សម្ថ​កិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ៕​

 

adverise with khmeread

មតិយោបល់