adverise with khmeread 13835520 1022332817881633 760506191 o

ខឹង​សង្សារ​បែកចិត្ត​គិត​ខ្លី​លោតទឹក​សម្លាប់ខ្លួន​ តែពិបាកទ្រាំពេកស្រែកឱ្យគេជួយ

​    ភ្នំពេញ ​៖ បុរស​ម្នាក់​មាន​វិ​ប​ត្តិ​ស្នេហា​សង្សារ​បែកចិត្ត ​បាន​ផឹកស្រា​ស្រវឹង​រួច​ជិះ​ម៉ូតូឌុប​មក​លោតទឹក​នៅ​ស្ពាន​ជ្រោយចង្វារ សម្លាប់ខ្លួន បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៧​យប់​ល្ងាច ថ្ងៃទី២៩​ ខែ​កក្ក​ដា​ ឆ្នាំ​២០១៦ នៅ​ចំនុច​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ ស្ថិតក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ។​

    បុរស​គិត​ខ្លី​នោះ​មានឈ្មោះ ចាន់ ភាព ភេទ​ប្រុស អាយុ២៩​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ផ្សារ​សាមគ្គី ស្នាក់នៅ​ផ្ទះជួល និង​មាន​ស្រុកកំណើត ស្រុកកណ្តៀង ខេត្តពោធិសាត់ មាន​ឪពុក​ឈ្មោះ ចាន់ ឈៀង អាយុ៧២​ឆ្នាំ មុខរបរ​ធ្វើស្រែ និង​ម្តាយ​ឈ្មោះ អ៊ុច យ៉ុង អាយុ៥៧​ឆ្នាំ មុខរបរ​ធ្វើស្រែ។​

    តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ បានឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូឌុប​មក​ឈប់​នៅលើ​ស្ពាន​ជ្រោយចង្វា​ចាស់ បន្ទាប់មក​ជនរងគ្រោះ​បាន​ចុះ​ពីលើ​ម៉ូតូ​ដើរ​របៀប​មនុស្ស​អស់សង្ឃឹម ហើយក៏​ឡើងលើ​បង្កាន់ដៃស្ពាន​លោត​ចូល​ទឹកទន្លេតែម្តងទៅ។ 

    ប្រភព​ដដែល​បាន​បន្តទៀតថា បន្ទាប់ពី​លោត​ភ្លាមៗ​ជនរងគ្រោះ​បាន​ស្រែកហៅឱ្យគេ​ជួយ ទើប​ខាង​សម្ថ​កិច្ចការពារ​គោលដៅ​ក្រោម​ស្ពាន​ឮ និង​បាន​បើកកាណូត​ទៅ​ជួយ​ជនរងគ្រោះ​ឡើងលើ​គោក​វិញ។ 

    បើតាម​សម្ដី​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ប្រហែលជា​ម៉ោង​៤​រសៀល​រូបគេ​ បាន​ដើរមក​អង្គុយ​ផឹកស្រា​បៀរ​តែម្នាក់ឯង​នៅមុខ​ព្រះបរមរាជវាំង​អស់​៣​កំប៉ុង​ព្រោះតែ​ពិបាកចិត្ត​រឿង​ស្នេហា សង្សារ​បែកចិត្ត បន្ទាប់ពី​ផឹក​រួចហើយ​រូបគេ​បាន​ជិះ​ម៉ូតូឌុប​ពីមុខ​ព្រះបរមរាជវាំង​ទៅ​ស្ពាន​ជ្រោយចង្វា​ក្នុង​តំលៃ ៦០០០៛។ ពេលដែល​ហុច​លុយ​ឱ្យម៉ូតូឌុប​គ្រប់​ហើយ រូបគេ​បាន​បោះ​កាបូប​លុយ ទូរស័ព្ទ និង​លិ​ខ​ត​ឆ្លងដែន​ចូល​ទឹកទន្លេ ហើយ​ក៏បាន​ឡើងលើ​បង្កា​ន់​ស្ពាន​លោត​ចូល​ទឹកទន្លេទៅ។ 

    ជនរងគ្រោះ​បាន​បន្តទៀតថា គ្រាន់តែ​លោត​ចូលដល់​ក្នុង​ទឹក​ភ្លាម​រូបគេ​មាន​អារម្មណ៍​ថា ពិបាក​ទ្រាំ​ណាស់ ទើប​រូបគេ​ខំប្រឹង​ហែល​ទៅរក​តោង​សសរស្ពាន និង​ស្រែក​ឱ្យគេ​ជួយ។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សម្ថ​កិច្ច​ដែល​ប្រចាំការ​គោលដៅ​គល់ស្ពាន​ជួយសង្គ្រោះ និង​ប្រគល់ឱ្យខាង​សម្ថ​កិច្ច​ប៉ុស្តិ៍​ស្រះចក តែ​ដោយសារតែ​ជនរងគ្រោះ​មិនមាន​សាច់​ញា​ត្តិ​បងប្អូន​ទើប​ខាង​ប៉ុស្តិ៍​ប​ញ្ចូ​ន​បន្តទៅ​សង្គមកិច្ច​ខណ្ឌដូនពេញ ឱ្យចាត់ចែង​បន្ត៕​

adverise with khmeread

មតិយោបល់