adverise with khmeread 13662499 1022333954548186 1655784863 o

បង្កគ្រោះថ្នាក់ចរាចរណ៍មិនអស់ចិត្ត! ​ឆ្លៀតជេរប្រមាថ​សមត្ថកិច្ច​ ​និង​យកឈ្មោះ...(មានវីដេអូ)

​    ភ្នំពេញ ៖ គ្រាន់តែ​ចរាចរណ៍​បន្តិចបន្តួច​សោះ​បែរជា​បើករថយន្ត​រត់គេច​មិន​ទទួលខុសត្រូវ ​បង្ក​ឱ្យការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ស្ទើរ​មួយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដោយសារបុរស​ម្នាក់​បើកបរ​រថយន្ត​មួយគ្រឿង​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ជោគជាំ​បត់​ចេញពី​ផ្លូវលំ​បុក​ម៉ូតូ​ទាំង​កំរោល​សំណាងល្អ​អ្នកបើក​ម៉ូតូ​រងរបួស​ស្រាល​រលា​ស់​ដៃជើង។
 
    ចំណែក​ម៉ូតូ​រង​ការខូចខាត​បន្តិច​ប​ន្ទួ​ច មិន​ឈប់​ទទួលខុសត្រូវ​ព្យាយាម​បែរជា​ព្យាយាម​បើក​រត់​ទើប​សមត្ថកិច្ច​ដេញចាប់​ឃាត់​បាន កាលពី​វេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​ ថ្ងៃទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 

    បន្ទាប់ពី​សមត្ថកិច្ច​ចាប់​ឃាត់​រថយន្ត​បាន​នាំយកមក​អធិការដ្ឋាន​ខណ្ឌ ជាប់​បែរជា​ជេរប្រមាថ​មកលើ​សមត្ថ​កិច្ច​និង​យកឈ្មោះ​អ្នកធំ​មក​កាង​ថែម​ទៀតផង​។ 

    ជនរងគ្រោះ​ឈ្មោះ​ ហ៊ុន​ ឌី​ណា​ អាយុ២១​ឆ្នាំ​ មុខរបរលក់​បឺ​ហ្គឺ​រ ស្នាក់នៅ​បន្ទប់​ជួល ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ  មាន​ស្រុកកំណើត​ភូមិ​១០មករា ឃុំ​បូសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់ C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនៈគីរី 1A -8671 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។

    លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​លុចស៊ី​ស ​RX300 ពណ៌​ស ​ពាក់​ស្លាក​លេខ ភ្នំពេញ​ 2AD-1382 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោគជាំ ធ្វើដំណើរ​ចេញពី​ផ្លូវលំ​បត់​ឡើងលើ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក៏​ជ្រុល​ចង្កូត​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង ​បណ្តាលឱ្យ​រងរបួស​ស្រាល​រលាស់​ដៃជើង​ម៉ូតូ​រង​ការ​ខូ​ត​ខាត​មួយ​ចំហៀង​ផ្នែក​ខាងស្ដាំ​។ 

    សាក្សី​ដដែល​បាន​បន្តថា បន្ទប់​ពី​បង្ក​គ្រោះថ្នាក់​រួច​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​តាំងពី​កន្លែងកើតហេតុ​រហូតមក​ដល់​ចំនុច​ខ្លោងទ្វារ​ចូល​វត្ត​តាំងក្រសាំង​ជិត​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្ស៊ី ទើប​សមត្ថកិច្ច​ដេញចាប់​ឃាត់​បាន​ទាំង​រថយន្ត​រួម​នឹង​អ្នកបើកបរ​យកមក​សួរ​នាំនៅ​អធិការដ្ឋាន​ខណ្ឌ ដោយសារ​អ្នកបើករថយន្ត​បង្ក​មិន​ព្រម​ទទួលខុសត្រូវ​ និង​ដោយមាន​បញ្ជារ​ពី​ថ្នាក់លើ​ទើប​កម្លាំង​សមត្ថកិច្ច​បន្ត​បញ្ជូន​រថយន្ត​និង​អ្នកបើកបរ​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ។ 

    ស្រាប់តែ​ម្ចាស់​រថយន្ត​បង្ក​មិន​ព្រមទៅ​ទូ​រស័ព្ទ​ហៅ​គ្នីគ្នា​មក​កាង​មិនឱ្យយក​រថយន្ត​ ​ជនបង្ក​ទៅណា​ទេ ថែមទាំង​ប្រើពាក្យ​មិន​សមរម្យ និង​ជេរប្រមាថ មើលងាយ​មកលើ​សមត្ថ​កិច្ច មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួកគេ​បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​ធំៗ​មក​កាង​ទៀតផង ទើប​សមត្ថកិច្ច​ប្រើ​ធម៌​ក្ដៅ​ចាប់​ញាត់​ចូល​រថយន្ត​បញ្ជូន​ខ្លួន​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​តាមច្បាប់​៕​

 

adverise with khmeread

មតិយោបល់