Pay soccer stars paul pogba philippe coutinho and other players visit mr chow in beverly h

Paul Pogba ដើរ​ទិញ​អីវ៉ាន់​មួយ​អស់ដៃ​នៅ Los Angeles បន្ទាប់ពី​ឮដំណឹង​ថា​ផ្ទេរ​ទៅ Man Utd ក្នុងតម្លៃ ១០០ លាន​ផោន​

    ​Paul Pogba ជិត​ក្លាយខ្លួន​ទៅជា​សមាជិក​របស់​ក្រុម​បិសាច​ក្រហម Manchester United ម្តង​ទៀតហើយ ខណៈដែល​កិច្ចព្រមព្រៀង​ផ្ទេរ​តម្លៃ ១០០​លាន​ផោន (​ជាង​១៣២​លាន​ដុល្លារ​) ក្នុង​កំណត់ត្រា​ពិភពលោក​របស់គាត់​ពី​សេះបង្កង់ Juventus ត្រូវបាន​ឯកភាព​។​

​    ​ខ្សែបម្រើ​អន្តរជាតិ​បារាំង​រូបនេះ បច្ចុប្បន្នកំពុង​ស្ថិតនៅ​ក្នុង​ទីក្រុង Los Angeles រីករាយ​នឹង​ពេលវេលា​ចុងក្រោយ​នៃ​ការឈប់​សម្រាក​រដូវក្តៅ​របស់គាត់​ដើម្បី​ដើរ​ទិញ​អីវ៉ាន់​ឱ្យ​អស់ដៃ​សិន មុននឹង​ហោះ​ទៅ​ទីក្រុង Manchester​។​

​    ​Pogba បាន​ដើរ​ចេញពី​បិ​សា​ក្រហម​ទៅកាន់​ក្រុម​ម្ចាស់​ជើងឯក​អ៊ីតាលី​ដែលមាន​តម្លៃ​ខ្លួន​ត្រឹមតែ ៨០​ម៉ឺន​ផោន (​ជាង​១​លាន​ដុល្លារ​) ប៉ុណ្ណោះ​កាលពី​ឆ្នាំ ២០១២​។​

​    ​តើ Pogba ពិតជា​មានតម្លៃ​ស័ក្តិសម​ជាមួយនឹង​តម្លៃ​កំណត់ត្រា​ពិភពលោក​នេះ​ឬ​?

​    ​ប៉ុន្តែ​គាត់​បាន​ត្រៀម​ត្រឡប់មកវិញ​នៅលើ​ម្រៃ​ប្រាក់​ឈ្នួល​ចំនួន ២៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​រួចរាល់​ហើយ​៕

ប្រភព៖ Mirror

មតិយោបល់