adverise with khmeread Untitled 1

ខ្សែការពារ Mertesacker ដែល​កំពុងកាន់​ឈើច្រត់​និយាយថា​កុំ​ភ័យ​រឿង​ខ្សែប្រយុទ្ធ គាត់​នឹង​ស៊ុត ២០ គ្រាប់​ឱ្យមើល​រដូវ​កាល​ក្រោយ​

    ​Per Mertesacker បាន​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ដើម្បី​អរគុណ​ទៅ​អ្នក​ដែល​បាន​ជូនពរ​គាត់ បន្ទាប់ពី​ខ្សែការពារ​មហា​យឺត​របស់​កាំភ្លើង​ធំ Arsenal  រូបនេះ​បាន​ខកខាន​ការប្រកួត​រយៈពេល​ប្រាំ​ខែ​ជាមួយនឹង​បញ្ហា​របួស​ជង្គង់​។​

​    ​ដោយ​បង្ហាញខ្លួន​នៅក្នុង​អារម្មណ៍​ស្រស់ស្រាយ​ទោះបី​ជាមាន​បញ្ហា​របួស​ខ្លះ ខ្សែការពារ​កណ្តាល​ដ៏​សំខាន់​រូបនេះ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​បង្ហាញ​ទៅដល់​ប្រិយមិត្ត​របស់គាត់​អំពី​ស្ថានភាព​របួស​របស់គាត់​។​

​     អតីត​តារាបាល់ទាត់​អន្តរជាតិ​អាល្លឺម៉ង​រូបនេះ​បាន​ចែកចាយ​រូបថត​មួយ​សន្លឹក​របស់គាត់​កំពុង​ឈរ​រារាំង​ទី​។ ដោយ​ឈរ​ជាមួយ​ឈើច្រត់​មួយគូ​ខណៈដែល​ពាក់​ស្រោមជើង​ធ្វើ​ចលនា​ឈាម ជាមួយនឹង​ក្រណាត់​បន្ទះ​ពីរ​ដុំ​នៅលើ​ជង្គង់​បញ្ជាក់​ពី​ការវះកាត់​របស់គាត់ Mertesacker ក៏បាន​បង្ហាញ​ផងដែរ​អំពី​អត្ថន័យ​នៃ​កំប្លែង​ស្ងួត​របស់គាត់​។​

​    ​គាត់​បាន​និយាយ​លាយឡំ​កំប្លែង​ស្ងួត​ថា "​អរគុណ​សម្រាប់​មិត្ត​ល្អ​ទាំងអស់​ដែល​បាន​ផ្ញើ​សារ​ជូនពរ​ឆាប់​ជា​ឡើងវិញ​។ បន្ទាប់ពី​អំឡុងពេល​មួយ​នៃ​បញ្ហា​របួស​ដ៏​គួរឱ្យ​ព្រួយបារម្ភ នេះ​ពិតជា​បាន​ជួយ​ខ្ញុំ​ឱ្យឃើញ​វត្ថុ​វិជ្ជមាន​ថ្មី​ម្តងទៀត​។ បច្ចុប្បន្ន​ជង្គង់​របស់ខ្ញុំ​ហាក់​បាន​ធូរស្បើយ​។ គ្រូពេទ្យ​បាន​និយាយថា​នេះ​នឹង​ធានា​ខ្ញុំ​ឱ្យ​អា​ចរក​គ្រាប់​បាល់​បាន​ចំនួន ២០​គ្រាប់​ក្នុង​រដូវ​កាល​នេះ​។ ដូច្នេះ​មិនមាន​ពាក្យ​ចចាមអារ៉ាម​បន្ថែម​អំពី​ការចុះហត្ថលេខា​ទិញ​ខ្សែប្រយុទ្ធ​ទៀតឡើយ ពឹង​លើ​ខ្ញុំ​ចុះ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់