adverise with khmeread Hwang

វ៉ាង ចង់អឺម ទទួលពានតារាស្រីឆ្នើមប្រចាំឆ្នាំ២០១៥

          តារាស្រីកូរ៉េ វ៉ាង ចង់អឺម (Hwang Jung Eum) សម្រក់ទឹកភ្នែក​នៅ​ពេល​នាង​ទទួល​បាន​ពានរង្វាន់ 2015 MBC Drama Awards ហើយអ្វីៗកើតឡើង​ដោយ​សារតែ​ក្តីស្រឡាញ់ដ៏លើស​លប់​ដែល​ទទួល​ពីអ្នក​គាំទ្រ​ចំពោះការសម្តែង​របស់​នាង​។

          អំឡុងកម្មវិធីប្រគល់​ពាន​ “2015 MBC Drama Awards” វ៉ាង ចង់អឺម ទទួល​បាន​ពាន​ចំនួន​បួន​ដូចជា​ពានតារាស្រីឆ្នើមដាច់គេ ពាន 10 Stars Award  ពាន​ Most Popular Award និង​ពាន​តារាស្រីឆ្នើម​ដែលបោះឆ្នោត​ដោយ​ក្រុ​ម​ផលិតករ​។

          វ៉ាង ចង់អឺម និយាយថា “ខ្ញុំមិន​ភ្លេចការងារ​នៅក្នុង​រឿង​ Kill Me, Heal Me ។ ខ្ញុំមិន​អាចក្លាយជា​តារាសម្តែង​ល្អម្នាក់បានទេ ប្រសិនបើខ្ញុំ​មិន​យល់​ប៉ារូល​រឿង ។ ប៉ុន្តែ​អ្នកដឹកនាំរឿង​បានចំណាយ​ពេល​ជាងមួយម៉ោង​ជួយ​ពន្យល់​ខ្ញុំ​អំពី​ប៉ារ៉ូល រឿង។

          នាងក៏បាន​សម្តែង​ការដឹងគុណចំពោះ​សមាជិក​ក្រុម​ការងារ​ថតរឿង “She Was Pretty” ទីភ្នាក់ងារ ឪពុកម្តាយ​និង​សមាជិក​ផ្សេងៗទៀតផងដែរ។

            វ៉ាង ចង់អឺម ក៏ត្រូវបានជ្រើសរើស​ដើម្បីប្រជែងយក​ពាន Grand Prize ផងដែរ។ វ៉ាង ចង់អឺម បានបន្ថែមថា “ប្រាកដណាស់ ខ្ញុំចង់​បានពាន Grand Prize ។ ប៉ុន្តែ​ខ្ញុំយល់ឃើញ​ថា ជី សង់ (Ji Sung) ធ្វើការងារសកម្មខ្លាំងណាស់​ក្នុង​រឿង Kill Me, Heal Me ។ ខ្ញុំសប្បាយចិត្ត​ ប្រសិនបើគាត់ទទួល​បាន​ពាន Grand Prize “៕

adverise with khmeread

មតិយោបល់