adverise with khmeread 2141990.main image

Christian Vieri នឹង​វិល​ត្រឡប់មក​បាល់ទាត់​វិញ​នៅ​អាយុ ៤៣

    ​វីរបុរស​អ៊ីតាលី Christian Vieri នឹង​ត្រឡប់​មកកាន់​វិស័យ​បាល់ទាត់​វិញ​នៅ​វ័យ ៤៣​ឆ្នាំ ដែល​គាត់​នឹង​លេង​ឱ្យ​ក្លឹប​នៅ​ប្រទេស​ចិន​មួយ​ដែល​មិនទាន់​ត្រូវបាន​បញ្ចេញ​ឈ្មោះ​ទេ​។​

​    ​ដំណើរ​ចូលនិវត្តន៍​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​ពិភពលោក​រូបនេះ​ត្រូវបាន​ប្រកាស​កាលពី​ឆ្នាំ ២០០៩ បន្ទាប់ពី​បាន​លេង​ឱ្យ​ក្លឹប​កំពូលៗ​សឹង​ទាំងអស់​នៅក្នុង​លី​ក​អ៊ីតាលី Serie A រួមទាំង​ការលេង​ឱ្យ​ក្លឹប​ក្រៅ​ស្រុក​ដូចជា Atletico Madrid និង AS Monaco ផងដែរ​។​

​    ​ប៉ុន្តែ​គាត់​បានប្រកាស​កាលពី​ម្សិលមិញ​នេះ​ថា គាត់​នឹង​វិល​មកលេង​វិញ​ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ​។ គាត់​បាន​ចែកចាយ​ព័ត៌មាន​អំពី​អនាគត​ចុងក្រោយ​របស់គាត់​នៅលើ​បណ្តាញ​សង្គម Instagram របស់គាត់ ក្នុងនោះ​គាត់​បាន​និយាយ​យោង​លើ​ទម្ងន់​ដែល​គាត់​បាន​បន្ថយ​ដើម្បី​ល្មម​អាច​ចូល​លេង​បាល់​វិញ​។​

​    ​នៅក្នុង​វីដេអូ​មួយ​នោះ​គាត់​បាន​បង្ហើប​សារ​មួយ​ឃ្លា​ថា "​ប្រាំ​ខែ​កន្លងទៅ​ខ្ញុំ​មាន​ទម្ងន់ ១០១​គីឡូ បច្ចុប្បន្ន​ខ្ញុំ​សល់​តែ ៩១​គីឡូ​ប៉ុណ្ណោះ ខ្ញុំ​បាន​បាត់បង់​វា ១០​គីឡូ​។ ខ្ញុំ​នឹង​សម្រក​បន្ថែម​ពីរ​គីឡូ​ទៀត ដែល​នៅសល់ ៨៩​គីឡូ ហើយ​ខ្ញុំ​ត្រៀមខ្លួន​ជាស្រេច​អស់ហើយ​។ រីករាយ​ថ្ងៃ​ថ្មី​"​។​

​    ​គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា​ក្លឹប​មួយណា​ដែល​គាត់​នឹង​លេង​ឱ្យ ប៉ុន្តែ​លី​ក​កំពូល​ចិន Chinese Super League នឹង​ទទួលបាន​កំពូល​តារា​ម្នាក់ទៀត ដែល​ជំនាញ​ជើងឆ្វេង​រូបនេះ​៕ 

adverise with khmeread
ប្រភព៖ thesportbible

មតិយោបល់