Sport 50 best pictures of the year copy

Chelsea និង Real Madrid នឹង​ប្រកួត​ជាមួយគ្នា​នៅមុខ​ទស្សនិកជន​ជាង ១០០.០០០ នាក់​មិន​គួរឱ្យ​ជឿ​

    ​តោ​ខៀវ​នឹងត្រូវ​ប្រឈម​ជាមួយ​អធិរាជ​ស​នៅ​ស្តា​ត Michigan Stadium នៅ​ថ្ងៃទី ៣០ ខែកក្កដា (​ម៉ោង ២ យប់​នេះ​) គឺ​ពីរ​ឆ្នាំ​បន្ទាប់ពី​អតីត​គ្រូបង្វឹក Man Utd លោក Louis van Gaal បាន​រិះគន់​ទៅលើ​អ្នករៀបចំ​ការប្រកួត International Champions Cup ថា​វាលស្មៅ​ទីនេះ​បានធ្វើឱ្យ​កីឡាករ Man Utd របស់គាត់​ប្រឈម​បញ្ហា​របួស​។​

​    ​ហ្វូងមនុស្ស​អាច​លើស ១០ ម៉ឺន​នាក់​ត្រូវបាន​រំពឹងថា​នឹង​មក​កីឡដ្ឋាន​សម្រាប់​សាកលវិទ្យាល័យ​នេះ ដែល​អ្នករស់នៅ​តំបន់​នេះ​ហៅថា The Big house នោះ​។​

​    ​តារាង​នេះ​ក្រាល​ប្លា​ស្ទិ​ច​ពីលើ​ដែល​ប្រើ​សម្រាប់តែ​ការប្រកួត​របស់​សិស្ស​សាកលវិទ្យាល័យ​ប៉ុណ្ណោះ​។​

​    ​កាលពី​ឆ្នាំ ២០១៤ ជំនួប​រវាង Man Utd និង Real Madrid មាន​មនុស្ស​ចូល​មើល​រហូតដល់ ១០៩.៣១៨ ហើយ​បាន​បំបាក់ Real នៅពេល​នោះដែរ​។​

​    ​អ្នករៀបចំ​កម្មវិធី​សង្ឃឹមថា​ជំនួប​តោ​ខៀវ​និង​អធិរាជ​សនឹង​បំបែក​កំណត់ត្រា​អ្នក​ចូល​មើល ខណៈ​ត្រឹម​ខែមេសា​ពួកគេ​លក់​សំបុត្រ​អស់ ៩ ម៉ឺន​សន្លឹក​ទៅហើយ​៕

ប្រភព៖ Mirror

មតិយោបល់