36b5890b00000578 0 image a 84 1469819019482

នេះ​មិនមែនជា​សមយុទ្ធ​ត្រៀម​ច្បាំង​ទេ តែ​សម្រាប់​ការពារ​អូឡាំពិក​នៅ​រី​យ៉ូ​

    ​ទាំងអស់នេះ​គឺជា​នាវាចម្បាំង​បំពាក់​ដោយ​មី​ស៊ី​ល និង​អាវុធ​ដ៏​ប្រល័យ​ជាច្រើន ដែល​កំពុង​នាំមុខ​ក្នុងការ​បង្ហាញ​កម្លាំង​នៅមុន​ព្រឹត្តិការណ៍​អូឡាំពិក ដែល​រៀបចំឡើង​ក្រោម​ស្រមោល​ភេរវកម្ម​ពី​ក្រុម ISIS​។​

​    ​ប្រេ​ស៊ី​ល​នឹង​ប្រើប្រាស់​នាវាចម្បាំង និង​កង​នាវា​មួយចំនួន​ដើម្បី​ល្បាត​លើ​ដែនទឹក​ក្បែរ​ឆ្នេរ Copacabana Beach ដែល​ពេញនិយម​បំផុត​សម្រាប់អ្នកទេសចរ​។​

​    ​អ្នក​ស្រឡាញ់​ចូលចិត្ត​កីឡា​រាប់ម៉ឺន​នាក់​នឹង​មកដល់​ទីក្រុង​រី​យ៉ូ​អំឡុង​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ ដែល​ផ្តើម​នៅ​សប្តាហ៍​ក្រោយ​នេះហើយ​។ 

​    ​ប្រេ​ស៊ី​ល​បាន​ចំណាយ​ជិត ៩០០ លាន​ដុល្លារ​លើ​ការការពារ​កីឡា​អូឡាំពិក​ពី​ការវាយប្រហារ​ភេរវកម្ម និង អ្នកទេសចរ​បរទេស​ប្រមាណ ៥០០.០០០ នាក់ ដែល​រំពឹង​មក​មើល​កីឡា​អូឡាំពិក​នេះ​។​

​    ​ប៉ូលិស ទាហាន ទ័ពជើងទឹក និង​ឆ្មាំ​សមុទ្រ ១៣០.០០០ នាក់​នឹង​បញ្ជូនមក​ទប់ស្កាត់​ការគំរាមកំហែង​ភេរវកម្ម បន្ទាប់ពី​កូនចៅ ISIS មួយក្រុម​ត្រូវបាន​ចាប់ខ្លួន​ក្នុងប្រទេស​ប្រេ​ស៊ី​ល​កាលពី​ដើមខែ​នេះ​៕  

ប្រភព៖ Daily Mail

មតិយោបល់