36add5a600000578 0 image m 16 1469730912212

លួច​ខុស​មនុស្ស​ហើយ​! ចោរ​កំពូល​ស៊យ​លួច​ចំ​មិត្តភក្តិ​របស់​ប៉ូលិស​ស្រី​ស្លៀក​ឈុត​ប៊ី​គី​នី ទីបំផុត​ខ្ញី​!

    ​ប៉ូលិស​ស្រី​ស៊ុយអែត​ម្នាក់​បានធ្វើឱ្យ​ចោរ​លូក​ហោប៉ៅ​ម្នាក់​ខូចអនាគត នៅពេលដែល​នាង​បាន​ធាត់​ចោរ​នោះ​ដួល​ដេក​ដី​ទាំង​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​។​

​    ​នាង Mikaela Kellner អតីត​កីឡាការិនី​និ​ន​ចា​ស៊ុយអែត​និង​ជា​ប៉ូលិស​បម្រើការ​អស់ ១១ ឆ្នាំ បាន​កំពុង​អាំង​ថ្ងៃ​ក្នុង​សួនច្បារ​នៅ​ក្រុង Stockholm ជាមួយ​មិត្តភក្ដិ​របស់​នាង នៅពេលដែល​ចោរ​នោះ​បន្លំ​លូក​ហោប៉ៅ​មិត្តភក្តិ​។​

​    ​ចោរ​នោះបាន​បន្លំ​ធ្វើជា​អ្នកលក់​ទស្សនាវដ្ដី​សម្រាប់​អ្នក​គ្មាន​ទីលំនៅ ហើយ​បុរស​នោះបាន​ជជែក​ជាមួយ​ក្រុម​ស្ត្រី​ស្លៀក​ឈុត​ប៊ី​គី​នី​។​

​    ​ហើយ​បន្ទាប់មក​បុរស​ម្នាក់​នោះបាន​ចេញពី​ក្រុម​ស្ត្រី​នោះ ដែល​ម្នាក់​ក្នុងចំណោម​នោះ​គឺជា​មិត្តភក្តិ​របស់​ប៉ូលិស​ស្រី​បានដឹងថា​ទូរស័ព្ទ​របស់​នាង​បាត់​។​

​    ​បន្ទាប់មក​ចោរ​នោះ​ក៏​អស់លក្ខណ៍ ដោយសារ​នាង Kellner បានដឹងថា​មានតែ​បុរស​ម្នាក់​ទេ​ដែល​ចូលក្នុង​ហ្វូង​ស្រីៗ​ទាំងនោះ ដូច្នេះ​នាង​មិនបាន​ទុក​យូរ​ទេ ក៏​ស្ទុះ​ហក់ធាក់​ក្របួច​យក​កអាវ​យកតែ​ម្ដង​៕

ប្រភព៖ Daily Mail

មតិយោបល់