adverise with khmeread 36b013cc00000578 0 image a 64 1469786401158

កម្មណាស់ កាំភ្លើង​ធំ​! Drogba លេង​ជាមួយ Arsenal ១៦ ដង​ស៊ុត​ចូល​ទាំង ១៦ ដង​

    ​វីរបុរស Chelsea កីឡាករ Didier Drogba សង្ឃឹមថា​គាត់​អាច​លេង​ជាមួយនឹង​កាំភ្លើង​ធំ​រៀងរាល់​សប្ដាហ៍ បន្ទាប់ពី​ក្រុម​នេះ​ត្រូវបាន​ខ្សែប្រយុទ្ធ​រូបនេះ​ស៊ុត​បញ្ចូល​គ្រាប់​លើក​ទី ១៦ របស់គាត់​ក្នុងការ​ប្រកួត ១៦ ដង​ប៉ះ​ក្រុម​លោក Arsene Wenger​។​

​    ​កីឡាករ​វ័យ ៣៨ ឆ្នាំ​រូបនេះ ដែល​ចាក​ចេញពី Stamford Bridge ដើម្បី​ទៅ​បញ្ចប់​អាជីព​ខ្លួន​ក្នុងប្រទេស​អាមេរិក​ក្នុង​ឆ្នាំ ២០១៥ បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុម MLS All-Stars ដែល​ប្រកួត​ជាមួយនឹង Arsenal ក្នុងការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ក្នុង​ទីក្រុង San Jose កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​ក្នុងការ​ប្រកួត អ្នក​បើកឆាក​គ្រាប់​ដំបូង​ធ្វើឡើង​ដោយ​កីឡាករ Joel Cambell របស់​កាំភ្លើង​ធំ ហើយ​នៅពេលដែល​ជិត​ចប់​តង់​ទីមួយ​ទៅហើយនោះ​អតីត​កីឡាករ Chelsea បាន​ស៊ុត​បញ្ចូល​ទី​ក្រុម Arsenal នៅ​នាទី ៤៥​។ យ៉ាងណាមិញ​ការ​តាម​ស្មើ​នេះ​មិនបាន​ធ្វើឱ្យ​ក្រុម MLS All-Stars ឈ្នះ​ទេ នៅ​នាទី ៨៧ កីឡាករ Chuba Akpom ធ្វើ​ជួយ​ឱ្យ​កាំភ្លើង​ធំ​ឈ្នះ​ចុង​ម៉ោង ២-១​។​

​    ​អ្វីដែល​គួរឱ្យកត់សម្គាល់​ក្នុងការ​ប្រកួត​នេះ​គឺថា Arsenal តែងតែ​ត្រូវបាន​កីឡាករ Drogba ស៊ុត​ចូល​រាល់​ប្រកួត នៅពេលណា​ដែល​ក្រុម​នេះ​ជួប Drogba​។ ជាពិសេស​នោះ គ្រាប់​បាល់​ដែល Drogba ស៊ុត​នោះ​គឺជា​គ្រាប់​បាល់​ដំបូង​ដែល​ស៊ុត​លើ​អតីត​មិត្ត​រួម​ក្រុម​របស់គាត់ គឺ​កីឡាករ Petre Cech៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់