adverise with khmeread 579b3277cfc69 russiasubthreat

របាយការណ៍​៖ "​ណា​តូ​គ្មាន​ឱកាស​ទេ​" កំពូល​កង​នាវាមុជទឹក​សម្ងាត់​រប​ស់​រុស្ស៊ី​ប្រហែលជា​មិនអាច​ទប់​ជាប់​ទេ​

    ​យោងតាម​របាយការណ៍​អ្នកជំនាញ​ឱ្យដឹងថា អំណាច​នៅក្រោម​ទឹក​របស់​រុស្ស៊ី​គឺ​កើតឡើង​ដោយសារ​កង​នាវាមុជទឹក​ខ្លាំងក្លា​មួយក្រុម​ដែល​អាច​វាយប្រហារ​ទូទាំង​សកលលោក​។​

​    ​រុស្ស៊ី​បាន​បង្កើន​ការ​ល្បាត​នាវាមុជទឹក​របស់ខ្លួន​ទៅ​កម្រិត​សង្គ្រាមត្រជាក់ ខណៈ​កម្លាំង​ប្រយុទ្ធ​ក្រោម​សមុទ្រ​របស់​ពួកគេ​ត្រាច់ចរ​ក្រោម​មហាសមុទ្រ​ពិភពលោក​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ជម្លោះ ដែល​អាច​កើតឡើង​គ្រប់ពេល​។​

​    ​លោក Andrew Metrick សហ​និពន្ធ​របាយការណ៍​នេះ​បាន​និយាយថា "​រុស្ស៊ី​បាន​កំពុង​ធ្វើ​ប្រតិបត្តិការ​នាវាមុជទឹក​តូចៗ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ក្នុង​ចំនួន​តិច​គ្រឿង ដែល​អាច​មុជ​បាន​ជម្រៅ​រាប់ពាន់​ម៉ែត្រ​។ អ្នក​អាច​ស្រមៃ​ខ្លួនឯងបាន​ហើយ​ថា​តើ​នាវាមុជទឹក​ជ្រៅ​បែបនេះ គេ​ប្រើ​ដើម្បី​អ្វី​។ វា​ពិតជា​គួរឱ្យខ្លាច​ដែល​គិត​ទៅដល់​ប្រភេទ​បេសកកម្ម​សឹក​មួយចំនួន​។ នេះ​អាចជា​កម្លាំង​ស្រមោល​ដ៏​ខ្លាំងក្លា​បំផុត​របស់​រុស្ស៊ី​។ កង​នាវា​ទាំងនេះ​មិនបាន​ធ្វើ​ប្រតិបត្តិការ​ក្រោម​បញ្ជា​កងទ័ពជើងទឹករ​បស់​ខ្លួន​នោះទេ វា​ត្រូវបាន​ប្រតិបត្តិការ​ដោយ​ផ្នែក​មួយ​ដាច់ដោយឡែក​របស់​ក្រសួងការពារជាតិ​រប​ស់​ពួកគេ​"​។​

​    ​ប្រតិបត្តិការ​នាវាមុជទឹក​សម្ងាត់​របស់​វិមាន​ក្រិ​ម​ឡាំង​មាន​ចំនួន ៥៦ គ្រឿង​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ ១៩៩១ មាន​ដល់​ទៅ ២៤០ គ្រឿង ប៉ុន្តែ​នាវា​ទាំងនេះ​ត្រូវបាន​បំពាក់​ជាមួយ​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​ល្បឿន​លឿន មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ មី​ស៊ី​ល Torpedo និង​គ្រាប់មីន​។​

​    ​នាវាមុជទឹក​របស់​រុស្ស៊ី​កំពុងមាន​ការកើនឡើង​ខណៈ​សហរដ្ឋអាមេរិក​បាន​ដក​នាវាមុជទឹក​ចេញ លឿន​ជាង​ពួកគេ​ផលិត​វា​ទៅទៀត​។​

​    ​របាយការណ៍​នេះ​និយាយថា ណា​តូ​ត្រូវ​បង្កើន​សមត្ថភាព​នាវាមុជទឹក​ដើម្បី​ទប់ទល់​ការគំរាមកំហែង​របស់​រុស្ស៊ី ឬ​បើ​មិន​អ៊ីចឹង​ទេ​នឹងមិន​អាច​ទប់​ឈ្នះ​នាវា​ដ៏​ទំនើប​ទាំង​នោះឡើយ​៕

ប្រភព៖ ដេលីស្ដា

adverise with khmeread

មតិយោបល់