adverise with khmeread 04045624 abb3 4ca3 b94e ef2b41a97b97

បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​៥​កន្លែង​ឃាត់​២៨​នាក់​ដកហូត​ថ្នាំញៀន​មួយចំនួន​

    ភ្នំពេញ ៖ ប៉ូលិស​បាន​ស្រាវជ្រាវ​រកឃើញ​ទីតាំង​ហ្គេម​បាញ់​ត្រី​ដែល​បើក​លួចលាក់ ឈានដល់​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ជាក់ស្តែង​ចំនួន​៥​ទីតាំង ព្រម​គ្នា​ក្នុងពេល​តែមួយ នៅ​ថ្ងៃទី​២៩ ​កក្កដា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៣​រសៀល​នៅ​ទឹកដី​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

    ប៉ូលិស​និយាយថា ដោយមាន​ការសម្របសម្រួល​ពី​សំណាក់​ព្រះរាជអាជ្ញារង​លោក គួច គឹម​ឡុង ប៉ូលិស​ខណ្ឌ​ឬ​ស្សី​កែវ ​បាន​សហការ​ជាមួយ​សាលាសង្កាត់​ទួល​សង្កែ និង​ប៉ុស្តិ៍​ទួល​សង្កែ​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី ​ដែល​ស្ថិតនៅតាម​បណ្តោយ​សងខាង​ផ្លូវ​រថភ្លើង​ភូមិ​ទូល​គោក សង្កាត់​ទួល​សង្កែ​។​

    ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​ជាក់ស្តែង​ចំនួន ៥​ទីតាំង ឃាត់ខ្លួន​មនុស្ស​សរុប ​ចំនួន២៨​នាក់ (​ស្រី​៨​នាក់​) ព្រមទាំង​ដកហូត​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​៧​ទូ គ្រឿងញៀន​ចំនួន​១៣​កញ្ចប់ ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន និង​សម្ភារៈ​បម្រើ​សកម្មភាព​មួយចំនួន​។​

    ក្រោយពី​កិច្ច​ប្រតិបត្តិ​ត្រូវបាន​បញ្ចប់ សមាសភាព​ខាងលើ​ត្រូវបាន​ប​ញ្ចូ​ន​មក​អធិការដ្ឋាន​ដើម្បី​សាកសួរ នឹង​កសាង​សំណុំ​អនុវត្តតាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់