13867118 267026027011851 1263730671 n

ចាប់​ជនសង្ស័យ​ម្នាក់ ដកហូត​ថ្នាំញៀន​២៣​កញ្ចប់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌដូនពេញ ​ឃាត់ខ្លួន​នៅ​ម៉ោង​៨​កន្លះ​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​ធ្វើ​ការដកហូត​ថ្នាំញៀន ចំនួន​២៣​កញ្ចប់ ស្ថិតនៅ​ចំណុច​មុខ​សាលារៀន ​camfone ផ្លូវ​១៩ សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ចក់ វ​ឌ្ឍ​នា ហៅ​ទូច អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​ផ្ទះ​លេខ​១២៨​អឺ​o ផ្លូវ៦៣​ ភូមិ​១២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ពីបទជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។

    ប៉ូលិស​បន្តថា ក្រៅពី​ការដកហូត​ថ្នាំញៀន​ទាំង​២៣​កញ្ចប់ កម្លាំង​ជំនាញ​ក៏បាន​ដកហូត​លុយ​ខ្មែរ ចំនួន​២៦៥០០​រៀល ទូរស័ព្ទ​មួយគ្រឿង និង ម៉ូតូ​ម៉ា​កនិច ព​ណ៌ស ពាក់​ផ្លាកលេខ 1FK-3394​ មួយគ្រឿង​ផងដែរ​។​

    បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​ប៉ូល​ស​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង ចាត់ការ​តាម​និ​តី​វិធី​នៃ​ច្បាប់៕

មតិយោបល់